មិនធម្មតា! ​លោក​ ​ជា​ ​វិបុល​ ​និង ភរិយា បង្ហាញពីទឹកចិត្តរាប់អានអ្នកនាង ឱក សុគន្ធកញ្ញា ខំទៅស្កាត់ជួបដល់ប្រទេសថៃ

1094

ថៃ៖ ប្រិយមិត្តមានការចាប់អារម្មណ៏និងភ្ញាកផ្អើលជាខ្លាំងដោយនៅ​ព្រឹក​ថ្ងៃទី​ ​១៩​ ​វិច្ឆិកា​ ​នេះ​ ​ពិធី​ការិនី​អ្នកនាង​ ​គង់​ ​សុ​ជាតិ​ ​និង​ ​លោក​ ​ជា​ ​វិបុល​ ​បាន​នាំគ្នា​ទៅ​អបអរសាទរ​ ​ក៏ដូចជា​ស្វាគមន៍​ដល់​សមាជិក​ថ្មី​ដែល​ជា​កូនប្រុស​ដំបូង​របស់​កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ ​ស្វាមី​ ​ដល់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ​។​យ៉ាងណាមិញ អ្នកនាង​ ​គង់​ ​សុ​ជាតិ​ ​និង​ ​ស្វាមី​ ​ខំធ្វើ​ដំណើរ​ស្កាត់​ទៅដល់​ប្រទេស​ថៃ​នេះ​ ​ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​

​និង​ ​ការ​ស្រឡាញ់​រាប់អាន​ចំពោះ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ដែល​សម្រាល​បានកូន​ប្រុស​ដ៏​ឃ្យូដ​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់​ ​កាលពី​ថ្ងៃទី​ ​១១​ ​ខែវិច្ឆិកា​ ​ថ្មី​ៗ​នេះ​ ​។​ ​កន្លងមក​មិនមែន​មានតែ​អ្នកនាង​ ​គង់​ ​សុ​ជាតិ​ ​និង​ ​ស្វាមី​ប៉ុណ្ណោះទេ​ដែល​ខំ​ស្កាត់​ទៅ​ជួប​មុខ​តំណក់ឈាម​ដំបូង​របស់​អ្នក​ម៉ាក់​ដ៏​ស្រស់​ស្អាត​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​តែ​គេ​ឃើញ​មាន​អ្នក​សិល្បៈ​ជិតស្និទ្ធ​ច្រើន​ដួង​មក​ហើយ​ដូចជា​លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​ជាដើម​បាន​ស្កាត់​ទៅ​សាទរ​តារាចម្រៀង​ខាងលើ​ដល់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ​។​ដោយឡែក ងាក​ទៅ​មើល​ទឹកចិត្ត​ប្ដី​-​ប្រពន្ធ​ពិធីករ​ដ៏​ល្បី​ខាងលើ​វិញ​ ​

មិន​ត្រឹមតែ​ទៅ​សួរសុខទុក្ខ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ដល់​ប្រទេស​ថៃ​ទេ​ ​ថែមទាំង​បង្ហោះ​សារ​ជូនពរ​យ៉ាងរំភើប​ទៀត​ថា​ ​«​សូម​ចូលរួម​រីករាយ​ជាមួយនឹង​ក្តី​រំភើប​ឥតឧបមា​ដែល​អ្នក​ទាំងពីរ​បាន​រង់ចាំ​ ​ពេលនេះ​ក្តី​ស្រ​ម៉ៃ​នោះ​បាន​មកដល់​ជាមួយនឹង​ការពិត​ដែល​ឋិត​ក្នុង​ដៃ​ជាមួយនឹង​បុត្រា​ដែល​ពោរពេញ​ដោយ​ភាព​ស្រស់​ស្អាត​ ​និង​ឆ្លាតវៃ​ ​សូមជូនពរ​ឱ្យ​បុត្រ​ ​និង​ ​ម្តាយ​មាន​សុខភាព​កាន់តែ​ល្អ​ ​និង​ ​កាន់តែ​រឹងមាំ​»​​៕​ប្រភព៖ ហ្វេសប៊ុក