រំជួលចិត្ត! មិត្តភក្ដិប្រុសម្នាក់ ធ្វើអោយនារីជាមិត្តស្រីរំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយជូនទូរស័ព្ទ iPhone11 ថ្មីគ្រឿងដោយសារតែអាចាស់បាន

138

ម៉ាឡេស៊ី ៖ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយ ថ្មីៗកន្លងទៅនេះ នារីម្នាក់នៅឯប្រទេសម៉ាឡេស៊ី បានទទួលទូរស័ព្ទម៉ាកiPhone11 មួយគ្រឿងពីមិត្តភក្ដិប្រុសស្និទ្ធស្នាលរបស់នាង បន្ទាប់ពីទូរស័ព្ទចាស់ប្រេះអេក្រង់។យ៉ាងណាមិញ ប្រភពបានឲ្យដឹងថា នារីរូបនោះមានឈ្មោះថា Fatnnajhah ហើយមិត្តភក្ដិប្រុសរបស់នាងមានឈ្មោះថា Fazreenldham។ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ នាង Fatnnajhah បានទៅដើរកម្សាន្តនៅក្នុងផ្សារទំនើប One Utama។ ខណៈពេលកំពុងដើរមើលអីវ៉ាន់ នាងបានធ្វើឲ្យទូរស័ព្ទម៉ាកiPhone6 របូតពីដៃរបស់នាង ធ្លាក់ទៅលើឥដ្ឋ។ នៅពេលដែលនាងរើសឡើង

ស្រាប់តែឃើញមានស្នាមប្រេះលើអេក្រង់ទូរស័ព្ទ។ជាក់ស្តែង ក្រោយមក នាងបានផ្ញើសារទៅកាន់មិត្តភក្ដិប្រុសម្នាក់ ប្រាប់អំពីសំណាងអាក្រក់របស់នាង។ ដើម្បីធ្វើឲ្យនាងភ្ញាក់ផ្អើល មិត្តភក្ដិប្រុសនោះបានសួរអំពីកន្លែងដែលនាងកំពុងតែនៅ ហើយប្រាប់ឲ្យនាងរង់ចាំនៅទីនោះ។ មិនយូរប៉ុន្មាន មិត្តភក្ដិប្រុសរបស់នាង បានទៅដល់ផ្សារទំនើប One Utama រួចក៏ហុចទូរស័ព្ទម៉ាកiPhone11 ឲ្យទៅនាង។ដោយឡែក នាង Fatnnajhah បាននិយាយថា៖

«ពេលនោះ ខ្ញុំភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានទេថានឹងបានទទួលទូរស័ព្ទថ្មីពីមិត្តភក្ដិប្រុស។ ដំបូងឡើយខ្ញុំមិនចង់ទទួលយកទេ ប៉ុន្ដែគាត់បានបង្ខំ។ ពួកយើងទាំងពីរគឺស្គាល់គ្នាយូរណាស់មកហើយ និងធ្លាប់ឆ្លងកាត់បញ្ហាជាច្រើនជាមួយគ្នា ដូច្នេះហើយបានជាពួកយើងមានភាពស្និទ្ធស្នាល។»គួរបញ្ជាក់ផងដែរថា

ក្រោយពីរឿងរ៉ាវរបស់ពួកគេមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមរួចមក មានមហាជនជាច្រើនប្រាថ្នាចង់បានមិត្តភាពដូចពួកគេ និងមួយចំនួនទៀតគិតថាពួកគេជាគូស្នេហ៍នឹងគ្នា។ បើទោះបីជាយ៉ាងណាក្ដី នាង Fatnnajhah ក៏បានបញ្ជាក់ផងដែរថា រវាងពួកគេទាំងពីរគឺត្រឹមតែជាមិត្តភក្ដិល្អប៉ុណ្ណោះ៕ប្រភព ៖ ហ្វេសប៊ុក