មិនធម្មតា! តារាសម្តែង​សិទ្ធី​ ​នី​កា​ ទើបតែសម្រាលកូនសោះឥលូវកុំមើលរាងឡើងខ្ញង់តែម្តង

413

ភ្នំពេញ៖ ប្រិយមិត្តមានការចាប់អារម្មណ៏នឹងភ្ញាក់ផ្អើលជាខ្លាំងដោយ ​តារា​សម្តែង​វ័យក្មេង​ ​សិទ្ធី​ ​នី​កា​ ​ ថ្វីដ្បិត​ទើប​សម្រាលកូន​ក៏​ពិតមែន តែ​គេ​សង្កេតឃើញ​សម្រស់​នៅ​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​មិន​មានការ​ប្រែប្រួល​បែក​សាច់ទ្រលុក​ទ្រលន់​ឡើយ​ ​។​ ​យ៉ាងណាមិញ​កាលពីពេលថ្មី​ៗ​នេះ​ អ្នកម្តាយ​វ័យក្មេង​រូប​នេះ​បាន​បង្ហាញមុខ​នៅក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ ដោយមាន​ការ​តុបតែង​​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ស្ទើរ​មិនដឹង​ថា​ នាង​នៅ​សរ​សៃ​រ​ខ្ចី​ឡើយ​។​យ៉ាងណាមិញ ​បើ​គិត​មកដល់ពេលនេះ​ ​សិទ្ធី​ ​នី​កា​ ​ទើប​សម្រាលកូន​ជា​តំណក់ឈាម​​សែ​រាជវង្ស​កាលពីដើម​ខែនេះ ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ក្នុងទីក្រុង​ភ្នំពេញ​។ដោយឡែក អ្នកនាង​សិទ្ធី​ ​នី​កា​ ​បាន​ដាក់ឈ្មោះ​កូនប្រុស​ជាទីស្រឡាញ់​របស់​ ​ខ្លួន​ថា​ ​Enzo​ ​

ដែល​មានមុខមាត់​គួរឱ្យស្រឡាញ់​។​​អ្វី​ដែល​ចាប់អារម្មណ៍​ ទោះ​បីនៅ​សរ​សៃ​រ​ខ្ចី​ក៏​ពិតមែន តែ​​សិទ្ធី​ ​នី​កា​ ​នៅតែ​ស្អាត​ និង ​មាន​សុខភាព​មាំទាំ​ស្រស់ស្រាយ​ស្ទើរ​មិនដឹង​ថានាងទើប​សម្រាលកូន​នោះ​ទេ​។​​គួរបញ្ជាក់ផងដែរថា ​ក្រោយ​ពីចាស់ខែ​បន្តិច​ តារា​សម្តែង​រូប​នេះ ​និង ​ត្រលប់​ចូល​មក​ប្រឡូក​ក្នុង​អាជីព​នេះ​ឡើងវិញ​ ​។​ ​គេ​ស្ទើរ​មិន​ជឿ​ថា​ តារា​សម្តែង​វ័យក្មេង​រូប​នេះ

​សម្រេចចិត្ត​ក្លាយជា​អ្នកម្តាយ​ទាំង​ប្រជាប្រិយ​ភាព​កំពុង​រីក​ខ្ពស់​បែបនេះឡើយ​ ​។​ ​ក្នុង​នោះ​ ​សិទ្ធី​ ​នី​កា​ ​ក៏បាន​លើក​សរសើរ​ដល់​គូស្នេហ៍​ដែល​បាន​ផ្លាស់​ប្តូរ​រូបនាងពី​ក្មេងស្រី​ម្នាក់​មក​ជា​មនុស្ស​ថ្មី​ម្នាក់​ ដែល​មាន​ចរិត​ចាស់ទុំ​ ហើយ​សម្រាប់ស្វាមីរបស់នាងវិញ​ ក៏បាន​បំពេញ​តួនាទី​បាន​គ្រប់មុខ​យ៉ាងពិសេស ​ដែលមានទាំងជា​ ​ឪពុក​,​ ​បងប្រុស​,​មិត្តភក្ដិ​ ​និង ​ដៃគូ​ជិ​វិត​ដល់​រូប​នាង​យ៉ាង​កក់ក្តៅ​៕​ប្រភព៖ ហ្វេសប៊ុក