ក្តុកក្តួលណាស់! តារាចម្រៀងឱក​ ​សុគន្ធ​កញ្ញា និង មាស​ ​សុខ​សោភា​ បានបង្ហោះសារមួយយ៉ាងសង្វែក ក្រោយទទួលដំណឹង​ព្រះរៀម​យាង​សោយ​ព្រះ​ពិរាល័យ​​ ​កាលពីម្សិលមិញនេះ

166

​ភ្នំពេញ ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា បន្ទាប់ពី​ការ​យាង​សោយ​ព្រះ​ពិរាល័យ​នៃ​សម្តេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​កាលពី​ថ្ងៃទី​ ​១៨​ ​ខែវិច្ឆិកា​ ​កន្លងទៅ​នេះ​ ​បាន​ធ្វើ​ឱ្យ​មហាជន​ប្រជានុ​រាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​មានការ​តក់ស្លុត​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង​ ​ព្រោះតែ​កម្ពុជា​បាន​បាត់​បង​សែ​រាជវង្ស​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះ​ហស្ថ​យ៉ាងច្រើន​ ​ហើយក៏​ជា​ទេព​នា​ថ​វដ្តី​ឯក​ដ៏​ឆ្នើម​ដែល​តែងតែបាន​ជួយ​លើកស្ទួយ​សិល្បៈ​ខ្មែរ​ ​ពិសេស​ផ្នែក​របាំ​ព្រះរាជទ្រព្យ​ឱ្យ​រស់​ឡើងវិញ​។​​យ៉ាងណាមិញ ស្របគ្នា​នឹង​ការ​យាង​សោយ​ព្រះ​ពិរាល័យ​នៃ​អង្គ​សម្តេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​នេះ​ដែរ​ ​ងាក​ទៅ​មើល​តារា​ចម្រៀង​ល្បី​ៗ​ក្នុង​ប្រទេស​ជាច្រើន​ដួង​ក៏បាន​បង្ហាញ​អារម្មណ៍​សោក​ស្តាយ​ ​និង​ ​ថ្វាយព្រះ​អាល័យ​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​យ៉ាង​ខ្លាំង​ ​ក្នុង​នោះ​ដែរ​តារាចម្រៀង​ស្រី​ពីរ​ដួង​គឺ​ ​មាស​ ​សុខ​សោភា​ ​និង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​កូនសិស្ស​របាំ​នោះ​ ​ក៏បាន​បង្ហោះ​សារ​សម្តែង​សមានទុក្ខ​យ៉ាង​ក្រៀមក្រំ​

​និង​ ​ថ្វាយព្រះ​រាជ​អាល័យ​ចំពោះ​ការ​យាង​សោយ​ព្រះ​ពិរាល័យ​នៃ​អង្គ​សម្តេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ផង​ដែរ​។​ជាក់ស្តែង ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​សរសេរ​ថា​ ​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល​ ​ថ្វាយ​ព្រះ​វិញ្​ញ​ណ​ក្ខ័ន្ធ​ ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ស្តេច​យាង​ទៅកាន់​ទីឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ​។​ ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម​ ​៧៦ព្រះវស្សា​ ​នា​វេលា​ម៉ោង​ ​១២​:​៣០​ ​នាទី​ ​ថ្ងៃទី១៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ​ដោយ​ព្រះ​រោគាពាធ​។​ ​ព្រះអង្គ​ ​ព្រះ​ប្រសូត​នៅ​ថ្ងៃទី០៨​ ​ខែមករា​ ​ឆ្នាំ១៩៤៣​ ​នា​រាជធានី​ភ្នំពេញ​

​ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង​ ​នៃ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ព្រះ​ ​នរោត្តម​ ​សីហនុ​ ​ព្រះ​មហា​វីរក្សត្រ​ ​ព្រះ​វររាជ​បិតា​ឯករាជ្យ​ ​បូរណភាព​ដែនដី​ ​និង​ឯកភាពជាតិ​ខ្មែរ​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​និង​អ្នកម្នាង​ ​ផាត់​ ​កា​ញ៉ុល​ ​នាដការី​ ​នៃ​របាំ​ព្រះរាជទ្រព្យ​។​លើសពីនេះទៅទៀត ​ចំពោះ​តារាចម្រៀង​ ​មាស​ ​សុខ​សោភា​ ​វិញ​ក៏បាន​បង្ហោះ​សារ​ដែរ​ថា​ ​ខ្ញុំម្ចាស់​ពិត​មាន​សេចក្តី​សោ​ក​សង្រេ​កជា​ពន់ពេក​ណាស់​ ​ចំពោះ​ការ​យាង​សោយ​ព្រះ​ទិវង្គត​របស់​ ​សម្តេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ទេព​នា​ថ​វដ្តី​ ​ព្រះ​និមិត្តរូប​ ​នៃ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ​ ​។​ ​ស្នាមញញឹម​ ​និង​ ​គ្រប់​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ ​នឹង​ស្ថិតនៅ​ក្នុង​បេះដូង​ខ្ញុំម្ចាស់​ជា​រៀង​រហូត​ ​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល​ ​ថ្វាយ​ព្រះ​វិញ្ញា​ណ​ក្ខន្ធ​ ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ស្តេច​យាង​ទៅកាន់​ទីឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​ប្រភព៖ ហ្វេសប៊ុក