ប្រិយមិត្តជាច្រើនប្រាកដជាបានទស្សនារួចមកហើយ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ខណៈបុរសជាអ្នកដំណើរម្នាក់គ្រាន់តែមានចិត្តជួយលើកម៉ូតូដួ.លកណ្ដាលផ្លូវ តែបែរជាត្រូវអ្នកសារព័ត៌មាន បានស្ដីបន្ទោសទៅវិញ បេីទោះបីជារូបគាត់បានលេីកដៃសំពះសុំទោសជាច្រើនដងក៏ដោយនោះ បណ្ដាលឲ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ។ ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម ជុំ កុសល បង្ហាញការហួសចិត្តជាខ្លាំងក៏បានមានការលេីកឡេីងដូចតទៅ៖«ឃើញហើយទើសចិត្តពេក ! មនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខក៏ចុះជួយ ។ នេះគឺជាកាយវិការគួរឲ្យកោតសរសើរចំពោះគាត់ ! ចុះហេតុអីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ ?
ករណី លើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់អីនោះទេ គ្រាន់តែបាត់ដានដែលជាហេតុនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ប៉ុន្តែបុរសនោះគាត់បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹង។ គួរណាស់តែអស់លោកដែលដឹងនិយាយពន្យល់ប្រាប់គាត់ដោយសំដីទន់ភ្លន់ ចាំបាច់ស្រែកគំហកដាក់គ្នា ? ។យ៉ាងណាមិញ លោក សុវណ្ណ រិទ្ធី បានត្រឹម ស៊ែរឈុតឆាក ដែលគេសម្ដែងដាក់ផ្លែឲ្យលោកនោះ អមដោយសាររៀបរាប់ថា ៖ «បើអ្នកគិតថា សប្បាយ ក៏បន្តជាន់ពន្លិចខ្ញុំបន្តទៀតចុះ! ក្នុងជីវិតខ្ញុំមិនបានហាមឃាត់ការជួយមនុស្សឡើយ!
ក្នុងជីវិតខ្ញុំមានតែដើរលើកដៃសំពះមនុស្សគ្រប់គ្នាអោយចេះស្រលាញ់ អាណិតនឹងជួយគ្នាតែប៉ុណ្ណោះ ! កុំដើម្បីឲ្យគេស្អប់ខ្ញុំបង្កើតវិដេអូខុសពីការពិតបែបនេះ !!!???»។ ដោយឡែក ងាកមកអត្ថធិប្បាយបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បីលោក ជឿន ប៊ុនចក់ ហៅពូចក់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបង្ហោះរូបថតសើចស្ញេញជាមួយលោក សុវណ្ណ រិទ្ធី កន្លងមក ហើយបញ្ជាក់ជំហររបស់ខ្លួនថា «ខ្ញុំមិនវៃនិងជាន់គាត់បន្ថែមទេ ខ្ញុំជឿជាក់ថា ឆ្លងកាត់រឿងលើកនេះទៅ ប្អូន Rithy នឹងកែប្រែគ្រប់បែបយ៉ាង លើការនិយាយស្ដីជាសំនួរក្នុងនាមខ្លួនជាអ្នកកាសែត ជាពិសេសគឺក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននេះតែម្ដង»៕
Leave a Reply