ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយចែ ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។ដោយឡែក ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។តួយ៉ាង ថ្មីៗនេះ លោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញវ័យក្មេង ជាង 30 ឆ្នាំ បានទំលាយប្រវត្តិ រកស៊ីរបស់ខ្លួន ទំរាំបានជោគជ័យ ចាយលុយលែងអស់រហូតមកដល់សព្វថ្ងៃ ដោយផ្តើមរកស៊ី មានដូចជា លក់ស្បែកជើង
លក់ខោអាវថ្មី លក់ខោអាវជជុះ លក់កាហ្វេ លក់បាយ លក់បបរ កាត់ដេរម៉ូត ។ យ៉ាងណាមិញ ថ្មីៗនេះហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ Child Helpline Cambodia បានប្រកាសថា ៖ ជំរាបសួរដល់បងប្អូនដែលប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ទាំងអស់គ្នា
គ្រូបង្រៀននៅ សាលាបឋមសិក្សា គោកពន្លៃ ដែលស្ថិតនៅ ក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សូមធ្វើការអំពាវនាវដល់បងប្អូន សប្បុរសជនទាំងអស់ ដែលមានសម្លៀកបំពាក់កូនៗ ដែលឈប់ប្រើប្រាស់ (ចង្អៀត)មេត្តាចូលរួមចែករំលែកដល់ក្មេងៗ ដែលខ្វះខាត សម្លៀកបំពាក់ និងសម្ភារសិក្សា ខ្លាំង (សរុបជិត៣០នាក់ មានកុមារា និងកុមារី) ដែលធ្វើឱ្យប៉ះពាល់ ដល់ការសិក្សារបស់ពួកគាត់ ។ យើងខ្ញុំរីករាយទទួលយក មិនប្រកាន់ឡើយ គឺធ្វើយ៉ាងណាឱ្យតែក្មេងៗមានសម្លៀកបំពាក់ស្លៀកសមរម្យ
បងប្អូន អាចទាក់ទងមកអ្នកគ្រូផ្ទាល់ តាមរយៈលេខទូរស័ព្ទ 088 47 67 742 ។ អរគុណ”។ ក្រោយទទួលបានដំណឹងនេះភ្លាមចែ ដាណា មិននៅស្ងៀមបានស៊ែរហើយនិយាយថា ៖ «ខំរៀនទៅកូនៗ អនាគតនឹងផ្លាស់ប្ដូរ មើលរូបនេះ អាណិតណាស់ ទឹកមុខពោរពេញដោយកង្វល់ មិនដឹងថាគ្នាមានអីញ៉ាំគ្រប់គ្រាន់ ឬអត់ ហឹមជីវិតអ្នកក្រ ពិតជាសង្វេគ ខ្ញុំឆ្លងកាត់អស់ហើយ លើកទឹកចិត្តអោយកូនៗ ខំរៀនបន្ត នាងខ្ញុំនឹងជួយសម្ភារសិក្សា និងថវិកាខ្លះ ដើម្បីសម្រួលជីវភាព។ ពួកគាត់នៅខាងបន្ទាយមានជ័យ»។
Leave a Reply