ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ មហាជន ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ មានការភ្ញាក់ផ្អើល និងសង្វេគចិត្ត ជាពន់ពេក ក្រោយទទួលដំណឹងថា តារាចម្រៀង ខេមរៈ ស្រីពៅ ដែលត្រូវជា ប្អូនស្រីបង្កើត លោក ខេមរៈ សិរីមន្ត បានទទួល មរណភាព ទំាងវ័យក្មេង បាត់ទៅហើយ ហើយក៏ធ្វើឲ្យ ក្រុមគ្រួសារ ស្រីពៅ និងហ្វេនៗ ស្លុតចិត្តយ៉ាងខ្លាំង។យ៉ាងណាមិញ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ម្សិលម៉ិញនេះ ព្រោះតែ ស្រឡាញ់ប្អូនស្រី ម្នាក់នេះពេក គេឃើញ លោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ
បានសម្រេចធ្វើ បុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បី ឧទ្ទិសជូនកញ្ញា ខេមរៈ ស្រីពៅ យ៉ាងអធិកអធមបំផុត។ខេមរៈ សិរីមន្ត ដាច់ចិត្តទំលាយរឿងរ៉ាវមួយចំនួនទាក់ទងប្អូនស្រី ប្រាប់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ក្នុងថ្ងៃ បុណ្យខួបគម្រប់ ៣ឆ្នាំ របស់ ស្រីពៅ កាលពី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ទំាងអួលដើម.ក ថា “គាត់ឈឺដំបូងនោះគឺ ដូចជាធម្មតា អត់ចាំអារម្មណ៍ថាគាត់ឈឺគាត់គ្រាន់តែហើមជើងបន្តិចបន្តួច ពេលហាត់រាំ គាត់ហើមកជើង នឹកថាដូចមិនអីទេ សរសៃធម្មតា ដល់អ៊ីចឹង គាត់ក៏ទៅរកថ្នាំពេទ្យ ផ្សំលេប ដូចយើងធម្មតា ស្រាប់តែវា បាន១អាទិត្យ ២អាទិត្យ ស្រាប់តែគាត់ ហើមខ្លួនរឹតតែធំ ដង្ហើមដកអត់រួចអ៊ីចឹង
កូរណា ជូនគាត់ទៅកាល់ម៉ែត ម៉ោង២យប់ ដល់ទៅ ពេទ្យគេថា ឥឡូវបេះដូងគាត់ គឺខ្សោយខ្លាំង ទឹកចូលសួតពេញអស់ហើយ រលាកតំរងនោមហើយ គឺ គ្រឿងក្នុងត្រូវបែកខ្ទេចអស់ ដោយសារថ្នាំពេទ្យ ដែលយើងលេបផ្តេសផ្តាស…”។ចំណែកកាលពី ទី ២៤ ខែមករា ឆ្នាំ ២០២៣ ចំខួបគម្រប់ 4 ឆ្នាំ របស់ស្រីពៅ ធ្វើឲ្យ ឧកញ៉ា ខេមរៈ សិរីមន្ត ដែលត្រូវជាបងប្រុសបង្កើត តានតឹង ក្នុងចិត្ត ស្ទើរប្រះទ្រូង ដល់ថ្នាក់ ពោលពាក្យ ទាំងអួលដើម.ក នឹកប្អូនស្រីថា “មកដល់ថ្ងៃនេះ ប្អូនស្រីពៅជាទីស្រលាញ់បង បានទៅចោលបង4ឆ្នាំហើយ នឹកប្អូនណាស់”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply