ហ្វេសប៊ុក ៖ គណនីហ្វេសប៊ុកសាច់ញាតិបងប្អូនក៏បានរំលេចសារដ៏ក្ដុកក្ដួលផងដែរថា៖ «យេីងជិតបានទៅផ្ទះយេីងវិញហេីយប្អូនស្រី យេីងទៅស្រុកយេីងវិញ ទៅជួបជុំម៉ែឪបងប្អូន យេីងវិញណាអូន យេីងមានបងប្អូន ៦នាក់តែពេលនេះនៅសល់តែ ៥នាក់ទេ ហេតុអីអូនទៅចោលពួកយេីងដោយគ្មានពាក្យលាអ៊ីចឹង អូនចិត្តដាច់ណាស់ សូមអោយវិញ្ញាណខន្ធអូនទៅអោយបានសុខកុំបារម្ភពីកូនៗអីណាអូន បងសន្យាថានឹងជួយមេីលថែក្មួយៗអោយ សូមអោយអូនទៅដល់ឋានស្ងប់សុខកុំអោយអាយុខ្លីដូចជាតិនេះទៀតណា»។«សំឡេងអ៊ូអរនៅផ្ទះយើង គួរណាស់ជាសំឡេងសប្បាយដែលគ្រួសារយើងតែងមាន មីងអើយមីង
ខ្ញុំរត់ឡើងរត់ទាំងមានស្មារតីយ៉ាងមានក្តីសង្ឃឹមថា និងអាចជួយមីងបាន ពេលទៅដល់ហើយឃើញមីង ក្តីសង្ឃឹមបន្តិចក៏គ្មាន ក្មួយស្រែកហើយស្រែកទៀត ហៅឈ្មោះមីងពុយ ទាញដៃមីងឲ្យក្រោកឡើង តែក្តីសង្ឃឹមទាំងនោះរបស់ពួកយើងគឺងងឹតសូន្យ គ្មានសល់អីទេមីង។មីងដឹងទេ កូនមីងនឹកមីង ហើយព្រមទទួលយកការពិតថាបាត់បង់មីង កូនមីងថានឹកម៉ាក់ណាស់ ស្រឡាញ់ម៉ាក់ តែមិនដឹងធ្វើបែបណាព្រោះម៉ាក់បានស្លាប់បាត់ហើយ មីងអើយ សូមមីងទៅបានសុខ សូមឲ្យមីងស្រស់ស្អាតគ្រប់ពេលគ្រប់វិនាទី សូមគុណបុណ្យ និងអំពើល្អ ចិត្តស្មោះសល្អផូរផង់ និងភក្តីភាពចំពោះបងប្អូន និងគ្រួសារមីងបានសាងកន្លងមក សូមជួយឲ្យមីងមានជាតិកំនើតថ្មីដោយគ្មានជំងឺ មានមនុស្សគោរពនិងអាណិតអាសូរ ស្រឡាញ់មីងដូចជាតិ»៕ដោយឡែក នេះបើយោងតាមការបំភ្លឺពីស្វាមីរបស់ស.ពឈ្មោះ ញៀវ វ៉ាន់ទី ភេទប្រុស អាយុ ៣៧ឆ្នាំ
មានទីលំនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់ឲ្យដឹងថា៖ រូបខ្លួននិងប្រពន្ធឈ្មោះ អឿន ចាន់ទី បានរៀបអាពាហ៍ពិពាហ៍បានចំនួន ៣ឆ្នាំមកហើយ មានកូនចំនួន ២នាក់ និងបានមករស់នៅផ្ទះ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដោយរូបខ្លួនមានមុខរបរ ធ្វើការនៅហាងនារីខ្មែរ ហើយប្រពន្ធរបស់ខ្លួនធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផា មានមុខរបរបន្ថែមចងការប្រាក់ផងដែរ។កន្លងមករូបខ្លួន និងប្រពន្ធធ្លាប់មានបញ្ហាឈ្លោះប្រកែកគ្នា ក្នុងគ្រួសារអំពីរឿងដែលប្រពន្ធរបស់ខ្លួនចងការប្រាក់ និងបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ប្រពន្ធ គឺជំងឺប្រចាំកាយក្រពះធ្ងន់ធ្ងរ។ ហើយរយៈពេលពីរបីខែមុខ ប្រពន្ធរបស់ខ្លួនបានមានអាការៈធុញថប់ បាក់ស្មារតី និងឧស្សាហ៍ពោលពាក្យថា រូបគាត់បាក់ទឹកចិត្តពីរឿងដែលរូបគេទារប្រាក់ពីកូនបំណុលពុំបាន។ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥,០០នាទីព្រឹក
ប្រពន្ធរបស់ខ្លួនបានចេញពីផ្ទះទៅធ្វើការដូចរាល់ដង ចំណែករូបខ្លួនបានរៀបចំអាហារពេលព្រឹកអោយកូនៗ រហូតដល់វេលាម៉ោង ០៨.០០នាទី រូបខ្លួនបាននាំកូនៗទៅភោជនីយដ្ឋានននារីខ្មែរ ចំណែករូបខ្លួនក៏បានបន្តទៅកន្លែងធ្វើការនៅភោជនីយដ្ឋានស្ទឹងត្រជាក់ ស្ថិតនៅភូមិស្ទឹងត្រជាក់ ឃុំបាគង ស្រុកប្រសាទបាគង ខេត្តសៀមរាប។លុះដល់វេលាម៉ោង ១៧.២០នាទី រូបខ្លួន និងកូនៗបានត្រឡប់មកផ្ទះវិញ ក៏ពុំបានឃើញប្រពន្ធរបស់ខ្លួន ពេលនោះកូនប្រុសរបស់ខ្លួនបានឡើងទៅរកម្ដាយនៅបន្ទប់ខាងលើផ្ទះជាន់ទី១ ក៏ស្រាប់តែបានឮសំឡេងកូនរបស់ខ្លួនស្រែកឆោឡោ ហើយរូបខ្លួនក៏ស្ទុះឡើងទៅមើលក៏ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួនច.ង.កដោយក្រមាជាប់នឹង ដងរីដូនៃបន្ទប់ទទួលភ្ញៀវ ចំណែកអវយវៈដៃជើង មិនកំរើក ភ្លាមនោះរូបខ្លួនបានលើកប្រពន្ធចេញពីចំណងមកដាក់នៅលើពូក រួចឃើញប្រពន្ធរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។ក្រោយកើតហេតុរួច រូបខ្លួនក៏បានទាក់ទងទៅលោកមេភូមិ និងសមត្ថកិច្ច អោយជួយមកពិនិត្យ បន្ទាប់មកសមត្ថកិច្ចក៏បានចុះមកពិនិត្យសាកសពប្រពន្ធរបស់ខ្លួន និងរកឃើញសៀវភៅកត់ត្រាផ្ទាល់ខ្លួនរបស់ប្រពន្ធខ្លួន និង ការកត់ត្រាក្នុងទូរស័ព្ទដៃរបស់ប្រពន្ធខ្លួនម៉ាក IPHONE12 PRO MAX ដោយមានខ្លឹមសារប្រហាក់ប្រហែលគ្នាថា ពេទ្យប្រាប់ថា ជំងឺរបស់ខ្លួនពិបាកព្យាបាលណាស់ ធ្វើទុក្ខម្ដងៗពិបាកក្នុងខ្លួន ដូចនេះមានតែជ្រើសរើសយកផ្លូវនេះ នឹងផ្ដាំផ្ញើអោយប្ដីជួយមើលថែកូនៗផងដែរ។
ចំណែក
Leave a Reply