ហ្វេសប៊ុក ៖ កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០២៣ ប្រភពពីគណនីហ្វេសប៊ុករបស់ស្រ្តីម្នាក់បង្ហាញក្តីរន្ធត់ចិត្ត និងក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសល ព្រោះតែក្មួយប្រុសនិងក្មួយស្រីត្រូវជាបងប្អូននឹងគ្នាបានល.ង់ទឹកស្លា.ប់ទាំង២នាក់ នៅឯរមណីយដ្ឋានមួយកន្លែងក្នុងខេត្តរតនគិរី។ ដំណឹងដ៏អកុសលមួយនេះត្រូវបានប្រកាសឲ្យដឹងតាមរយៈគណនីហ្វេសប៊ុករបស់មីងជនរងគ្រោះមានឈ្មោះ Sonary Song បានសរសេរបញ្ជាក់ថា៖ «ពិតជាសង្វេគខ្លាំងណាស់សែនអាណិតក្មួយ សូមក្មួយអោយសុខស្ងប់ណាក្មួយ
ព្រោះតែឃើញប្អូនធ្លាក់ទឹក ទឹកចិត្តបងស្រី-បងប្រុសមិននៅកន្តើយ ចុះជួយទាញដៃប្អូនតែជាអកុសល ក៏បានធ្លាក់ទឹកទាំអស់គ្នា។ សូមអរគុណបងៗសមតិ្តកិច្ច និងបងៗចុះមុជទឹកបានធ្វើការរាវរកឃើញ សពឱបគ្នា ២នាក់បងប្អូនយ៉ាងស្អិតល្មួត ស.ពធ្វើបុណ្យតាមប្រពៃណី នៅភូមិកាតី ជិតភូមិថ្មីបរកែរ»។ ប្រភពខាងលើក៏បានភ្ជាប់វីដេអូមុនកើតហេតុដែលមិត្តភ័ក្ដិជនរងគ្រោះបានថតផងដែរ។«ខ្ញុំពិតជាមានសេចក្តីក្តុកក្តួលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកមួយនេះ ក្នុងនាមជាមិត្តចាស់ដែលបានឃើញស្រីមុំ និងប្អូនប្រុសជួបរឿងអកុសលបែបនេះ
កែវភ្នែកក្រហមរបស់លោកឪពុកបានបង្ហាញពីក្តីស្រឡាញ់ និងសេចក្តីឈឺចាប់ឥតឧបមាចំពោះការបាត់បង់កូនៗជាទីស្រឡាញ់ចេញពីទ្រូង។ខ្ញុំសូមចូលរួមរំលែកនូវទុក្ខសោកជាមួយក្រុមគ្រួសារស្រីមុំ សូមកុសលផលបុណ្យនិងអានិស្សងដែលបានសាងសូមបានជួយប្អូនទាំងពីរបានកើតនៅទីឋានដ៏ប្រសើរជាងនេះ»។ នេះជាសំណេររបស់មិត្តភ័ក្ដិជនរងគ្រោះ។ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply