ទីបំផុតសាលាដំបូងរាជធានីភ្នំពេញ បង្ហាញចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកបើកបរម្នាក់ បើកបរមិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លា.ប់ ត្រូវ​ផ្តន្ទា​.ទោស​ដាក់​ពន្ធនាគារ​ចំនួន

ភ្នំពេញ ៖ សូមបញ្ជាក់ផងដែរថា នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មករា​​ ឆ្នាំ​២០២៣ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកបើកបរម្នាក់ ដែលស្ថិតក្នុងស្ថានភាពស្រវឹ.ង ហើយបុ.កម៉ូតូមួយគ្រឿង បណ្ដាលឲ្យទា.រកអាយុ៦០ថ្ងៃម្នាក់ស្លា.ប់ និងពីរនាក់ទៀតរង.រ.បួស កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលករណីនេះត្រូវបានគេចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម។ នេះ​បេីយោងតាម​ការចេញផ្សាយពី​អង្គភាព​សារព័ត៌មាន​ Fresh News​ ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ក្រោយពីទទួលបានសំណុំរឿងពីមន្ដ្រីនគរបាលយុត្តិធម៌ នៃការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពាក្យបណ្ដឹងផ្ទាល់របស់ភាគីជនរងគ្រោះ

តំណាងអយ្យការបានធ្វើការស៊ើបអង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ជាឲ្យចូលខ្លួនលើជនបង្ក គ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការដើម្បីស្តាប់ចម្លើយអំពីអង្គហេតុខាងលើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើតាមអ្នកនាំពាក្យ, ក្រោយពីបានស៊ើបអង្កេតចប់សព្វគ្រប់ ព្រមទាំងបានពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានបើកការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លា.ប់ និងមានរ.បួសដល់អ្នកដទៃ» ប្រព្រឹត្តនៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាត្រា៨៣ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យរ.បួសដល់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹ.ង ដោយអត្រាជាតិអា.កុ.លចាប់ពី០,៤០ (សូន្យក្បៀសសែសិប) មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប)

ក្រាមក្នុងមួយលីត្រឈាមឡើងទៅបណ្ដាលឲ្យមានរ.បួសច្រើននាក់ អំពើល្មើ.សខាងលើនេះ ត្រូវផ្ត.ន្ទាទោ.សដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០(បួនលាន) រៀល ទៅ ១៥,០០០,០០០ (ដប់ប្រាំលាន) រៀល។មាត្រា៨៥ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លា.ប់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹ.ងដោយអត្រាជាតិអាកុលចាប់ពី០,៤០ (សូន្យក្បៀសសសិប) មិលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅអំពើល្មើសខាងលើនេះត្រូវផ្ត.ន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី១០,០០០,០០០ (ដប់លាន) រៀល ទៅ២៥,០០០,០០០ (ម្ភៃប្រាំលាន) រៀល។សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-9989 ដែលបើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ បើកបរក្នុងស្ថានភាពស្រវឹ.ង និងមិនប្រុងប្រយ័ត្នបណ្តាលឲ្យបុ.កនឹងម៉ូតូមួយគ្រឿង

ដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខកណ្តាល1B-9979 ដែលបើកបរដោយឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ រួមដំណើរដោយឈ្មោះ កែវ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ និងឈ្មោះ សុខ ឡេង ភេទប្រុស អាយុ៦០ថ្ងៃ។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបណ្តាលឲ្យអ្នកបើកបរម៉ូតូ HONDA SCOOPY ព្រមទាំងអ្នករួមដំណើរទាំង២នាក់ រងរ.បួសជាទម្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ អ្នករងរបួស ឈ្មោះ សុខ ឡេង បានទទួលមរណៈភាព។ ដើម្បីតតាំងតាមផ្លូវច្បាប់នៅក្នុងករណីនេះ លោក គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ក៏បានបញ្ជូនមេធាវីទៅជួយការពារដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។សូមរំលឹកថា ប៉ុន្មានថ្ងៃនេះ មានការចែកចាយព័ត៌មានថា ជនបង្កដែលបើករថយន្ដក្នុងស្ថានភាពស្រវឹងនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ត្រឹមតែបទ «បើកបរបណ្ដាលឲ្យអ្នកដទៃស្លា.ប់ និងរបួសដោយអចេតនា» ប៉ុណ្ណោះ ដូច្នេះហើយដើម្បីជម្រះរាល់មន្ទិលស.ង្ស័យជុំវិញករណីនេះ ទើបអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាននេះតែម្ដង។ តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់ច្បាស់ថា តុលាការមិនបានសម្រេចដូចការចែកចាយនោះឡើយ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *