ថាមែនៗ! ក្រោយឃើញគ្រូសាលាសំពៅលូន កាត់សក់អោយសិស្សឡូយពេក ស្រាប់តែអ្នកជំនួញវ័យក្មេងលោករិន សុក្រិត្យ ប្រកាសក្តែងៗស្នើឱ្យ​គណៈគ្រប់គ្រងសាលា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនប្រហែលជ្រាបដឹងហើយចំពោះ សកម្មភាពចុះអនុវត្តវិន័យរបស់លោកគ្រូ និង ក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្ដេចតេជោហ៊ុន​សែន សំពៅលូន ស្ថិតនៅក្នុងបុរីង៉ិន វិត ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការវែកញែក និង ភ្ញាក់ផ្អើល ខណៈមានអ្នកខ្លះគាំទ្រ និង អ្នកខ្លះទៀតបង្ហាញអារម្មណ៍ពុំគាំទ្រចំពោះសកម្មភាពនេះ។ដោយឡែក ទាក់ទិនទៅនឹងករណីនេះ

អ្នកជំនួញមួយរូបឈ្មោះ រិន សុក្រិត្យ ដែលមានផេកឈ្មោះ Rin Sokreth បានប្រកាសពីការជួយចេញថ្លៃរ៉ាប់រងចំណាយកាត់សក់ជូនសិស្សនៅវិទ្យាល័យបែបនេះថា ៖ «សូមគោរពគណៈគ្រប់គ្រង វិទ្យាល័យសម្ដេចតេជោ ហ៊ុនសែន សំពៅលូន ខ្ញុំបាទ រិន សុក្រិត្យ ជាអ្នករកស៊ីតិចតួច។ ខ្ញុំបាទសូមលើកទឹកចិត្តឱ្យ​សាលាពង្រឹងវិន័យលើភាពមានរបៀបរៀបរយនៃសក់របស់សិស្សបុរស តែក៏ត្រូវតែស្អាតបាតសមសមរម្យដែរ។

ដូច្នេះហើយបើការកាត់សក់តាមបែបប៉េអឹមនោះគឺជាតម្រូវការរបស់​សាលា ខ្ញុំបាទសូម​ស្នើឱ្យ​គណៈគ្រប់គ្រងសាលា​រកជាងកាត់សក់​ដើម្បី​កាត់សក់​ឱ្យកូនសិស្សប្រុស​ទាំងអស់ឱ្យបានស្អាតបាត»។អ្នកជំនួញខាងលើបានបន្តឱ្យដឹងថា លោកនឹង​រ៉ាប់រង​ថ្លៃចំណាយក្នុងការកាត់សក់​សិស្សទាំងអស់ដែល​សាលាតម្រូវ ដោយផ្ដល់នូវលេខទំនាក់ទំនង 096 66 76 097៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *