ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ អ្នកនាង Love Riya បានសម្រាលកូនប្រុសទី ២ របស់ខ្លួនដោយជោគជ័យហើយ ទាំងម្តាយ និងកូនមានសុខភាពល្អណាស់ ថែមទំាងមានឈ្មោះពីរោះទៀត ដាក់ថា ហៀង អារីយ៉ាផាយុ ហៅ តន។ មិនត្រឹមតែប៉ុណ្ណោះទេ
ភាគច្រើនថាមុខអូនកាត់ដូចប៉ាៗគេតែម្តង ដោយមានច្រមុះស្រួច និងទម្រង់មុខ សង្ហាមិនចាញ់លោក ហេង គីមហៀង ប៉ុន្មានទេ។ គ្រាន់តែឮ សំឡេងកូនប្រុស កើតភ្លាម លោក ហេង គីមហៀង សប្បាយចិត្ត សឹងតែរកពាក្យនិយាយអត់ចេញ បានត្រឹមពោលទាំងរំភើបថា ៖«ថ្ងៃដែលខ្ញុំរងចាំថ្ងៃទី 12 ខែ12 ឆ្នាំ2022 វេលាម៉ោង 9:00នាទីព្រឹក រីករាយ និង សូមស្វាគមន៍
កូនប្រុសរបស់ប៉ាៗ អូនឈ្មោះ ហៀង អារីយ៉ាផាយុ ឥឡូវអូនចេញមកមើលពិភពលោកយើងហើយ លោកតា យាយ អ៊ុំ ពូ មីង សុំពាក្យជូនពរអូនម្នាក់មួយផង ប៉ាៗសូមអរគុណប្រពន្ធសម្លាញ់ខ្លាំងណាស់សម្រាប់ការលះបង់”។ យ៉ាងណាមិញ នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ហេង គីមហៀង បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារដាស់តឿន យ៉ាងឆ្អែតបាយ ទៅកាន់អ្នកធ្លាប់មើលងាយខ្លួនថា «សុខទុក្ខយ៉ាងណាហើយអ្នក ដែលធ្លាប់មើលងាយហ៎…? កុំទាន់ស្លា..ប់….អីណាព្រោះខ្ញុំនៅមានអ្វីជាច្រើនទៀត
ដែលចង់បង្ហាញអ្នកខ្ជិលនិយាយច្រើន គឺត្រឹមតែសុភមង្គល ដែលខ្ញុំមានជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំនេះតែមួយផ្នែកក៏ខ្ញុំអាចយកឈ្នះអ្នកឯងបាត់ទៅហើយ(បញ្ឈប់បានក៏បញ្ឈប់ទៅព្រោះពេល ដែលអ្នកឯងប្រឹងព្រុស…យូរទៅវាអាចនឹងទទួលបានមកនូវការគ្រាំទ្រូងស្លា,,ប់ឥតប្រយោជន៍) នេះជាសារដាស់តឿនដល់អ្នកដែលធ្លាប់មើលងាយខ្ញុំកន្លងមកអរគុណសម្រាប់ការមើលងាយដែលធ្វើអោយខ្ញុំមានថ្ងៃនេះ»។
Leave a Reply