ឃើញហើយទើសចិត្តពេក! លោកជំទាវ នឹម វណ្ណៈ ចង់ចាត់ចំណាត់ការលើលើក្រុមសារពត៌មាននេះ ស្រាប់តែ​លោក សុវណ្ណ រិទ្ធី ចេញមុខបកស្រាយថា (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនមួយចំនួនប្រហែលជាជ្រាបដឹងហើយចំពោះវីដេអូ ឃ្លីបខ្លីមួយដែល លោក សុវណ្ណ រិទ្ធី បានប្រើសម្តី មិនសមរម្យទៅកាន់បងប្រុសម្នាក់ ដែលជួយយកអាសរជនរងគ្រោះលើកម៉ូតូ៕ ក្រោយឃើញទង្វើបែបនេះរួចមក ស្រាប់តែគណនីហ្វេសប៊ុកលោក ឆុំ កុសល បានលើកឡើងចំៗថា ៖ «ឃើញហើយទើសចិត្តពេក !មនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខក៏ចុះជួយ ។

នេះគឺជាកាយវិការគួរឲ្យកោតសរសើរចំពោះគាត់ ! ចុះហេតុអីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ ? ។ ករណី លើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់អីនោះទេ គ្រាន់តែបាត់ដានដែលជាហេតុនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ

ប៉ុន្តែបុរសនោះគាត់បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹង ។ គួរណាស់តែអស់លោកដែលដឹងនិយាយពន្យល់ប្រាប់គាត់ដោយសំដីទន់ភ្លន់ ចាំបាច់ស្រែកគំហកដាក់គ្នា ? ។ កាយវិការ និងពាក្យសំដីរបស់អ្នកសារព័ត៌មានបែបនេះគឺជាការបំបាក់ទឹកចិត្តដល់អ្នកក្រោយៗទៀត ដែលជួបរឿងបែបនេះខ្លាច មិនហ៊ានជួយទេ ។ សូមគិតឡើងវិញ កុំប្រើសិទ្ធិជ្រុលចេញឆ្ងាយពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឲ្យបាត់តម្លៃ ៕» ក្រោយឃើញសារបែបនេះ ស្រាប់តែលោកជំទាវ នឹម វណ្ណៈ មិននៅស្ងៀមក៏បានបង្ហោះសារមួយភ្លែតថា ៖ «សូមលោកពូ Kanharith Khieu 🙏🏻🙏🏻🙏🏻
រដ្ឋមន្រ្តីក្រសួងពត៌មានមានចំណាត់ការលើបុគ្គលនេះ សូមសមត្ថកិច្ច

ជាពិសេសតំណាងអយ្យការគួរមានចំណាត់ការលើក្រុមសារពត៌មានប្រភេទនេះ ជាពិសេសបុគ្គលនេះតែម្តង ដែលតែងតែអាងខ្លួនជាអ្នកសារពត៌មាន ថតគេដោយគ្មានការអនុញ្ញាត គំរាមកំហែងមហាជន ហើយតាំងខ្លួនជាអ្នកចេះធ្វើបុណ្យតែម្នាក់ឯង។គោរពរាយការណ៍ជូនឯកឧត្តមពូ ច្រឹង ខ្មៅ Chroeng Khmao 🙏🏼🙏🏼🙏🏻»៕ យ៉ាងណាមិញ លោក សុវណ្ណ រិទ្ធី ក្រោយបានដឹងកំហុសខ្លួន ក៏បានចេញវីដេអូបកស្រាយដូចខាងក្រោមនេះថា


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *