ក្តៅៗ! ក្រោយផ្ទុះការរិះគន់រឿងគ្រូកាត់សក់ឡើងឆកសិស្សក្បាលនៅក្នុងថ្នាក់រៀន ស្រាប់តែប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ចេញមុខបកស្រាយចំៗថា

ភ្នំពេញ ៖ សូមបញ្ជាក់ផងដែរថា ប្រិយមិត្តមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះបាននាំគ្នាផ្ទុះការវែកញែក និង ភ្ញាក់ផ្អើល ក្រោយបានឃើញពីសកម្មភាពចុះអនុវត្តវិន័យ របស់លោកគ្រូ និង ក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្ដេចតេជោហ៊ុន​សែន សំពៅលូន ស្ថិតនៅក្នុងបុរីង៉ិន វិត ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង។ ជាក់ស្ដែង ចំពោះសកម្មភាពនេះ មានមហាជនបានបញ្ចេញមតិបែបនេះថា ៖ «សុំបញ្ចេញមតិខ្លះមិនឈរខាងណាទេតែ

ការធ្វើបែបនេះលើសបន្តិចលោកគ្រូ ដូចមិនគោរពលើសិទ្ធិបុគ្គល ខ្ញុំទទួលស្គាល់សក់វែងជាការបំពានលើវិន័យតែលោកគ្រូគួររកវីធីសាស្រ្តណាល្អជាងនឹងដូចជាទាក់ទងជាមួយអាណាព្យាបាល ឬ ការផាកវិន័យ ឬ មួយក៏សាកសួរជាមួយគាត់ដោះស្រាយតាមនីតិវីធី ខ្ញុំយល់ប្រទេសជិតខាងសក់ខ្លីដោយសារការរឹតបន្តឹងវិន័យព្រោះវិន័យនាំមកភាពថ្លៃថ្នូរតែបើសិនកាលណាមនុស្សណាដែលដោះស្រាយដោយសន្តវីធីនាំមកភាពរុងរឿងជាមិនខាន»។ អ្នកខ្លះទៀតបានលើកឡើងថា ៖​

«លោកគ្រូអេីយ ខ្ញុំក៏ធ្លាប់ជាសិស្ស​ ដូចប្អូនៗដែរ​ រឿងសក់នេះតាមមេីលរូបភាពជាក់ស្ដែង​ មិនវែងទេមួយចំនួន​ សមរម្យទទួលយកបាន​។ មួយទៀតសាលារៀនថ្នាក់វិទ្យាល័យ​ទេ​ មិនមែនថ្នាក់ពលទាហានទេីបតែចូលហាត់នោះទេ​ លោកគ្រូ​ (​កុំព្រោះតែ​ សកម្មភាពថតរូបមួយចំនួន

ធ្វេីឱ្យសិស្សមួយចំនួនប៉ះពាល់អារម្មណ៍​)»។ ទាក់ទិនទៅនឹងរឿងនេះ បើតាមប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង លោក យី សុងគី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក Fresh News ឱ្យបានដឹងថា ៖ «ករណីកាត់សក់កូនសិស្សនៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន គឺជាការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យរបស់សាលាតែប៉ុណ្ណោះ លោកនាយក គណៈកម្មការគ្រប់គ្រងសាលា និង អាណាព្យាបាលបានឯកភាពគ្នាថាកូនសិស្សប្រុសមានសក់ជាគំរូ គឺសក់ខ្លី ឬ ហៅថាសក់ PM»។ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង យ៉ាងណាមិញ តាមរយៈប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្តបាត់ដំបង បានបន្តឱ្យដឹងទៀតថា ៖

«កូនសិស្សប្រុសដែលក្រុមប្រឹក្សាវិន័យកាត់សក់នេះ គឺជាកូនសិស្សមិនព្រមអនុវត្តតាមក្រុមប្រឹក្សាវិន័យ ដូចនេះហើយទើបក្រុមប្រឹក្សាវិន័យរបស់សាលាកោរសក់ ដើម្បីឱ្យកូនសិស្សទាំងនេះទៅកាត់សក់ខ្លី ប៉ុន្តែបែរជាយករូបភាពនេះទៅបង្ហោះលើបណ្តាញសង្គមរហូតមានការបកស្រាយផ្សេងៗគ្នា នេះជាការអនុវត្តក្រុមប្រឹក្សាវិន័យរបស់សាលាទេ»។លោក យី សុងគី បានបន្ថែមថា ចំពោះកូនសិស្សប្រុសដែលមិនព្រមអនុវត្តតាមវិន័យសាលារហូតក្រុមបប្រឹក្សាវិន័យកាត់សក់នេះ គឺមានចំនួន ២៣ នាក់ ខណៈចំពោះការអនុវត្តនេះ

គឺមិនមានការប្រតិបត្តិកម្មណាមួយពីឪពុក ម្តាយ និង អាណាព្យាបាលរបស់សិស្សនោះទេ ព្រោះសាលាកំណត់ឱ្យកូនសិស្សប្រុសទាំងអស់ត្រូវតែមានសក់ខ្លី ហើយចំពោះករណីនេះ គឺអាណាព្យាបាលរបស់សិស្សបានឯកភាពគ្នាតាំងពីដើមឆ្នាំមកម្ល៉េះ។ ក្នុងនោះ ការតម្រូវឱ្យកូនសិស្សប្រុសទាំងអស់កាត់សក់ខ្លី ដើម្បីឱ្យកូនសិស្សមានសក់ខ្លីស្អាត ស័ក្តិសមនឹងកូនសិស្សល្អ គោរពតាមវិន័យរបស់សាលារៀនដែលបានកំណត់ប៉ុណ្ណោះ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *