មេម៉ាយសាច់សរខ្ចី ឡុង ម៉ានីន សុខចិត្តចោលបន្ទប់គេងម៉ាស៊ីនត្រជាក់ មកបោះតង់ កៀកកើយគ្នាជាមួយតារាប្រុសសង្ហា ថុល សុភិទិ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនប្រហែលជ្រាបដឹងហើយថា ចាប់តាំងពីប្រកាសត្រូវរូវគ្នាឡើងវិញមក តារាប្រុសសង្ហា ថុល សុភិទិ និង ស្រីស្អាត ម៉ានីន កាន់តែស្រឡាញ់ផ្អែមល្ហែមនឹងគ្នាលើសដើម ដោយពួកគេទាំងពីរតែងថតរូបបញ្ជាក់ពីក្ដីស្នេហ៍ដ៏សែនល្អូកល្អិនបង្ហោះនៅលើបណ្ដាញសង្គមជារឿយៗ

ព្រមទាំងប្រើភាសាស្នេហាដ៏ផ្អែមមុតធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបចិត្តជំនួសទៀតផង។ដោយឡែក ថ្មីៗកន្លងទៅនេះ ចំពោះចំណងស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះកាន់តែធ្វើឱ្យអ្នកតាមដានរំភើបជំនួស ក្រោយបានឃើញ ស្រីស្រស់ ម៉ានីន បង្ហោះរូបភាពភ្ជាប់ជាមួយសារបង្ហាញចិត្តមានក្ដីសុខខ្លាំងទៅកាន់គូស្នេហ៍រូបសង្ហា ថុល សុភិទិ យ៉ាងរំភើប

ខណៈអ្នកទាំងពីរបានដើរកម្សាន្តជាមួយគ្នាបែបសាមញ្ញៗ ជិះម៉ូតូឡើងភ្នំ បោះតង់ សាងស្នេហ៍យ៉ាងរ៉ូមែនទិចនោះ។ក្នុងនោះ អ្នកនាង ម៉ានីន បានរៀបរាប់យ៉ាងផ្អែមល្ហែមបង្ហាញពីចិត្តពេញដោយក្ដីសុខថា ៖

«ដំណើរកម្សាន្តនៅកន្លែងដែល គ្មានអ៊ីនធឺណែត គ្មាន Wi-Fi គ្មានឡានទំនើប គ្មានម្ហូបប្រ៊េនៗ គ្មានបន្ទប់គេងម៉ាស៊ីនត្រជាក់ តែរីករាយ និង ក្តីសុខខ្លាំងៗព្រោះមានបង»។ជាការពិត ក្រោយត្រឡប់មកស្រឡាញ់គ្នាលើកនេះ ថុល សុភិទិ និង ម៉ានីន កាន់តែបង្ហាញក្ដីស្រឡាញ់ខ្លាំងជាងមុន រក្សាចំណងស្នេហ៍កាន់តែផ្អែមល្ហែមរឹងមាំខ្លាំង ធ្វើឱ្យអ្នកគាំទ្រតាមដានកំពុងស្ងប់ស្ងែងចំពោះចំណងស្នេហ៍អ្នកទាំងពីរផងដែរ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *