ម្ដាយ​យំឡើងទន់ខ្លួន ក្រោយកូនប្រុសដើរទៅលេងក្រោយបង្គន់ ឮយំបន្តិចក៏ដេកស្តូកឈឹងដោយសារតែ ​(មានវីដេអូ)

ហ្វេសប៊ុក ៖ នេះបើយោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កុមារ​រូប​នេះ​មាន​ឈ្មោះ សៅរិ៍ ដាវីត អាយុទើបតែ ២ខួប​ប៉ុណ្ណោះ​។ មុន​ពេល​កើត​ហេតុ​ កុមារា​រងគ្រោះ​បាន​ដើរ​ទៅ​ក្រោយ​បង្គន់ ​ហើយ​ក៏​បាន​ជាន់​ខ្សែ​ភ្លើង​ដែល​ដាច់​រលាត់ ​ក៏​ឆក់​ដួល​សន្លប់​ភ្លាម​ៗ​តែម្ដង។ ​ជា​រៀង​រាល់​ថ្ងៃ​កុមារ​ ដាវីត ​ត្រូវ​នៅ​ជាមួយ​យាយជួយមើលថែ ដោយ​សារ​ឪពុក​ម្ដាយ​ចេញ​ទៅ​រក​ស៊ី​លក់​ដូរ​តាម​ផ្សារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ករណី​មួយនេះ​បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មាន​ក្ដី​អាណិត​អាសូរ និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​កុមារ​រងគ្រោះ​ត្រូវ​គេ​យក​ទៅក-ប់-​ដី​ត្រឹម.​ក.​ក្រោយ​ឆក់​ភ្លាម​ៗ

ដោយ​សារ​អ្នក​ភូមិ​ជឿ​ថា នឹងអាច​ធ្វើ​ឲ្យជនរង​គ្រោះដឹង​ខ្លួនឡើង​វិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាធារណជន​បាន​ចូល​មក​បញ្ចេញ​មតិ​វែកញែក​យ៉ាង​ច្រើន​ចំពោះការ​ក-ប់-​ជនរងគ្រោះ​ដូច្នេះ​ថា៖«ហេតុអីបាន​ជាជួយ​សង្រ្គោះគ្នាដោយ​វិធីបែបនេះ? មិនយល់សោះ នៅតែគំនិតបុរាណ​បែបនេះដល់​ពេលណា? មានអ៊ីម្នាក់​នោះឆ្លៀតថា គេធ្វើតែចឹង​បាច់យកទៅពេទ្យអីទេ ឮហើយហួសចិត្ត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«ក-ប់ចឹងដូចឲ្យគ្នា​ទៅ-ស្លា-ប់ចឹង មិនសង្គ្រោះ​ធ្វើចលនា​បេះដូងយក​ដៃសង្កត់ទ្រូងសិន​

តាម​ពិតរបៀបសង្កត់​បើមិនចេះ​ក៏ពិបាកដែរ​ ឈាមរត់មិនដល់ខួរក្បាល​ក៏មិនដើរដែរបេះដូង ស្ដែងណាស់​ពេញស្រលាញ់ផងចេះ​ក្បួនមកពី​ណាឲ្យកប់ដីចឹង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​ម្នាក់​ទៀត​បាន​ផ្ដល់​យោបល់​ដល់​អ្នក​ប្រើ​ភ្លើង​អគ្គិសនី គួរ​តែ​ប្រើ​ប្រព័ន្ធ​ឌីស្យុងទ័រ​ផ្ដាច់​ដោយ​ស្វ័យ​ប្រវត្តិ​បើ​មាន​ករណី​ឆក់ថា៖ផ្ទះបងប្អួនគ្រប់គ្នា​គួរតែដាក់ភ្លើង ត្រូវមានប្រពន័្ធការពារ​ឆក់លោត​ទើបល្អ កុំឲ្យមាន​វិប្បដិសារី​ដល់ថ្ងៃក្រោយ សូមចូលរួមសោក​ស្តាយផង និងចូលរួមរំលែកទុក្ខផងចុះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរជម្រាបថា ដើម្បីជួយ​ជនរងគ្រោះ​ត្រូវ​ខ្សែភ្លើង​ឆក់ ដំបូង​បំផុត​ត្រូវកាត់ផ្តាច់​ចរន្តអគ្គិសនី​នោះភ្លាម

ដូចជាផ្តាច់​កុងតាក់ បិទបារ៉ែត ឬឌីហ្សុងទ័រ ជាដើម។ ប្រសិនបើមិនអាច​ធ្វើវិធីខាងលើបាន ត្រូវយក​ដំបងឈើ ឬជ័រដែល​មិនអាចចម្លងអគ្គិសនីបាន យកទៅឆ្កិះ ឬទាញខ្សែភ្លើងនោះ​ចេញពីជនរងគ្រោះ។ យកជនរងគ្រោះ មកកន្លែងដែល​មានសុវត្ថិភាព និងមានខ្យល់​គ្រប់គ្រាន់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការសង្គ្រោះបឋម៖ សង្កត់ទ្រូង ៣០ដង ផ្លុំមាត់២ដង ធ្វើអោយបាន ៥លើក ក្នុងរយៈពេល ២នាទី។ ត្រូវប្រាកដថា ជនរងគ្រោះគ្មានដង្ហើម ព្រោះវិធីនេះមិនអាចធ្វើ​ទៅលើជនរងគ្រោះដែលមានដង្ហើមបានទេ (វិធីនេះអាចជួយ​សង្គ្រោះដូចជា អ្នកលង់ទឹក និង​គាំងបេះដូងជាដើម)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើជនរងគ្រោះ នៅមានដង្ហើម​ប្រញាប់បញ្ជូន​គាត់ទៅមន្ទីពេទ្យ សូមឈប់​ប្រើវិធីសង្គ្រោះដូចជា ស្រោចទឹក កប់ភក់ ឬខ្សាច់​ជាដើម ដែលទាំងនេះ​មិនមែនជាការជួយសង្គ្រោះ ដែលត្រឹមត្រូវនោះឡើយ។ សូម​ទូរស័ព្ទទៅ​លេខ 119 សម្រាប់ការជួយសង្គ្រោះ៕សូមទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *