រំភើបជំនួស! អ្នកនាងផន សុផារី ដើមឆ្នាំ ២០២៣ ទិញឡានទំនើប Toyota Alphard ធ្វើជាកាដូជូនកូនស្រីដែលមានតម្លៃរហូតដល់ទៅ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមហាជនអ្នកគាំទ្រតារាកំប្លែង និង ល្ខោន អ្នកនាង ផន សុផារី ច្បាស់ជាបានដឹងមកហើយពីជីវិតឯកជនរស់នៅយ៉ាងអភិជន លើគំនរទ្រព្យពីការរកស៊ី យ៉ាងពេញដៃជាមួយស្វាមី។ ក្នុងនោះ គ្រួសាររបស់តារាស្រីរូបនេះ ក៏ត្រូវបានមហាជនចាត់ទុកថាជាគ្រួសារអ្នកសិល្បៈគំរូមួយ និង រមែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនថែមទៀតផង។ដោយឡែក កាលពីពេលថ្មីៗកន្លងទៅ

អ្នកនាង ផន សុផារី ក៏ទើបតែបានដឹកដៃស្វាមី និង កូនៗជាទីស្រឡាញ់ទាំង ២ គឺអូន ប៊ែលឡា និង អូន អ៊ែលលី ទៅធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុន ធ្វើឱ្យអ្នកគាំទ្រលួចច្រណែនមិនតិចនោះទេ ពីជីវិតអភិជនរបស់អ្នកនាង។យ៉ាងណាមិញ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាស្រីរូបនេះ

ក៏បានធ្វើឱ្យមហាជនបើកភ្នែកធំៗជាថ្មី នឹងជីវិតឯកជនរបស់អ្នកនាង ដោយអ្នកនាងបានទិញឡានទំនើបសេរី Toyota Alphard ជាកាដូសម្រាប់កូនស្រីទាំង ២ នាក់ ក្នុងថ្ងៃទី ២ នៃបុណ្យចូលឆ្នាំប្រពៃណីចិន។ ក្នុងនោះ ឡានទំនើប ដែលអ្នកនាង ផន សុផារី បានទិញថាទុកជាកាដូសម្រាប់កូនស្រីនោះដែរ ត្រូវបានគេចាប់អារម្មណ៍ថា គឺមានតម្លៃចន្លោះពីជិត ១០ ម៉ឺនដុល្លារ ដល់ទៅជាង ៣០ ម៉ឺនដុល្លារ ឯណោះ នៅលើតម្លៃទីផ្សារប្រទេសកម្ពុជាទៅតាមឆ្នាំផលិតនៃរថយន្ត៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *