ហ្វេសប៊ុក ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃស.ពយុវតី អាត អាមីអុីណា ដែលបានទទួលមរណភាពទាំងវ័យក្មេង ក្នុងជន្មាយុ ១៨ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យរៀបចំធ្វើឡើងនៅគេហដ្ឋានស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយឡែក តាមរយៈការបង្ហោះពីអ៊ំស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Ton Sorphorn បានមានការលេីកឡេីងទាំងក្តីសោកស្តាយបំផុតថា ៖
«កូនម្ដាយសូមវិញ្ញាណក្ខន្ធកូនបានទៅដល់ទីស្ងប់សុខ ម្ដាយស្ដាយកូនណាស់ កូនស្អាតទាំងរូបកូនស្អាតទាំងចរិយាមាយាទ កូនខំរៀនណាស់ ប្រឡងរួចទទួលបានលទ្ធផលល្អហើយ កូនបែរជាមិននៅបំពេញបំណងទៅវិញម៉ាក់ពិបាកទទួលយកណាស់»។
យ៉ាងណាមិញ ប្រភពដដែលខាងលើក៏បានធ្វេីការបញ្ជាក់អំពីស្ថានភាពជំងឺរបស់ប្អូនស្រីប្រាប់ទៅកាន់មិត្តភ័ក្ដិតាមរយៈការខមិនឲ្យដឹងយ៉ាងដូច្នេះថា៖«ភាសាពេទ្យហៅជម្ងឺ(លីប៉ីស)អង់ទីគ័ររបស់គាត់បង្កើតមេរោគដោយខ្លួនឯង បំផ្លាញសរីរាង្គដោយខ្លួនឯងសម្លាញ់។
Leave a Reply