ទុក្ខជាន់ទុក្ខ! ពូម៉ៅ ឆ្នាំនេះអត់បានទៅណាទេ បានត្រឹមនៅកំដរម្តាយ ចូលពេទ្យសង្គ្រោះបន្ទាន់ ដោយសារតែ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ហ៊ីង សុបញ្ញារិទ្ធ ហៅពូម៉ៅ នោះ ដែលត្រូវជាអតីតស្វាមី លោកស្រី ទ្រី ដាណា ដែលទើបលែងលះគ្នាជាផ្លូវការណ៍ កាលពីកន្លងទៅ ហើយ អ្នកទំាងពីរ ក៏កំពុងរស់នៅ យ៉ាងមានក្តីសុខ រៀងៗខ្លួន។ដោយឡែក ជាញឹកញាប់ណាស់ ពូម៉ៅ តែងតែដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ រៀងរាល់ចុងសប្តាហ៍ និងចូលរួមក្នុងកម្មវិធីផ្សេងៗ ជាមួយមនុស្សស្និតស្នាលរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយណាស់។ក្នុងនោះ លោកក៏បានបង្ហោះពីជីវិតដ៏សាមញ្ញរបស់ខ្លួន

ញឹកញាប់ មិនដែលដាច់ផងដែរ តែមើលទៅពិតជាមានក្តីសុខណាស់ ហើយ កាលពីថ្ងៃទី ០៥ ខែសីហា​ ឆ្នាំ ២០២២ លោកបានបង្ហាញមុខម្ហូប អាហារថ្ងៃត្រង់ ៣មុខទៀត ពិតជាទំនង និងឆ្ងាញ់ណាស់ មានដូចជាចៀនពងទា ស្ងោរស្ពៃក្តោប និង ឆាបន្លែជាមួយសាច់ជ្រូក រួចភ្ជាប់សារខ្លីមួយថា “ជីវិត សាមញ្ញ ហូបម្ហូប សាមញ្ញ ត្រឹមមួយថ្ងៃ បីពេល អាចរស់បាន”។យ៉ាងណាមិញ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ ដោយសារតែមានគេចង់ដឹងថា រាល់ថ្ងៃ ពូម៉ៅ ហៅ បុរសចិត្តធ្ងន់ រស់នៅបែបម៉េចនោះ ទីបំផុត ពូម៉ៅ បានចេញវីដេអូមួយ ប្រាប់ច្បាស់ៗតែម្តង ដោយបង្ហាញមុខម្ហូបរបស់ខ្លួនហើយ ថែមទំាងប្រាប់យ៉ាងខ្លីថា ៖

«បងប្អូនមួយចំនួនច្បាស់ជាចង់តាមដានជីវិតរបស់ខ្ញុំថា តើពូម៉ៅ រាល់ថ្ងៃហ្នឹងគាត់រស់នៅម៉េចដែរ? អ៊ីចឹងថ្ងៃនេះខ្ញុំចង់បញ្ជាក់ថា ពូម៉ៅរាល់ថ្ងៃគឺរស់នៅបានដោយមានអាហារដូចជា ពងទាស្ងោរ បបរម៉ាក់ខ្ញុំដាំអោយញ៉ាំ ជាមួយត្រី ប្រៃ ត្រីអីហ្នឹងអ៊ីចឹងបានថាជីវិតរបស់ខ្ញុំរាល់ថ្ងៃគឺតែប៉ុណ្ណឹងបាទ មិនមានអីអស្ចារ្យទេ អ៊ីចឹងបងប្អូនមួយចំនួនដែលគិតថាពីមុនខ្ញុំធ្លាប់តែ ហាយសូ ជិះឡានទំនើបៗ តែឥឡូវពូម៉ៅ តែប៉ុណ្ណឹងឯង ហើយមានទឹកស៊ីអ៊ីវ មួយទៀត ទឹកស៊ីអ៊ីវ ហ្នឹងម៉ែខ្ញុំទុកឲ្យ ថា កូនហាបានទឹកស៊ីអ៊ីវ ហ្នឹងមួយគឺអេមណាស់ បាយកកឆ្ងាញ់»។ដោយឡែក ឆ្នាំ ២០២៣ នេះ ខុសពីឆ្នាំមុន

ដោយមិនបានដើរលេងទៅណាទេ ព្រោះនៅកំដរម្តាយ ចូលពេទ្យសង្គ្រោះបន្ទាន់។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “ហុីង វណ្ណៈ” ដែលត្រូវជាបងប្អូន ពូម៉ៅ បង្កើត បានបង្ហោះរូបភាពជាច្រើនសន្លឹក ខណៈម្តាយ កំពុងនៅមន្ទីរពេទ្យ រួចប្រាប់យ៉ាងខ្លីថា “7យប់ 8ថ្ងៃ ដើម្បីព្រះរស់”។ ម្ចាស់ហ្វេសប៊ុកដដែលនេះ បានឆ្លើយតបបន្ថែម នៅក្នុង comment ថា “គាត់ធ្លាយក្រពះ ឥឡូវវះកាត់ បានធូរបន្តិចហើយ”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *