ស្ងាត់ៗលេចមុខអ្នកនាងម៉ៅ ស៊ីណាត សម្តែងរឿងអប់រំខ្លីជាអ្នកលក់ខោអាវ យ៉ាងប៉ិនប្រសប់ល្អមើលណាស់ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តអ្នកគាំទ្រវិស័យចម្រៀងបានជ្រាបហើយពីអ្នកនាង ម៉ៅ ស៊ីណាត ដែលជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ ដោយអ្នកនាងទទួលបានការស្រឡាញ់គាំទ្រខ្លាំងជាមួយនឹងទឹកដមសំឡេងយ៉ាងពីរោះរណ្ដំរបស់អ្នកនាងតាមរយៈបទចម្រៀងជាច្រើន។ យ៉ាងណាមិញ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពម្ចាស់បទ «ទឹកភ្នែកជីដូនកាកី» រូបនេះ ក្រោយក្លាយជាតារាចម្រៀងល្បីឈ្មោះមានទីផ្សារខ្លាំង

អ្នកនាងក៏បានបាត់មុខឈឹងពីវិស័យសិល្បៈទៅវិញ។ដោយឡែក ក្រោយពីបានបាត់មុខឈឹងពីវិស័យសិល្បៈអស់មួយរយៈធំ កាលពីថ្មីៗកន្លងទៅអ្នកនាងបានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់មានការស្រឡាំងកាំងជាខ្លាំង ដែលធ្លាប់តែឃើញអ្នកនាងរស់នៅក្នុងជីវិតហាយសូរ តុបតែងខ្លួនស្អាតៗនៅលើឆាក តែបែរជាធ្លាក់ខ្លួនស៊ូបើកឡានលក់សម្លៀកបំពាក់តាមដងផ្លូវទៅវិញ ដែលត្រូវបានគេដឹងថាអ្នកនាងធ្លាក់ខ្លួនអស់ទ្រព្យចាប់តាំងពីចែកផ្លូវជាមួយនឹងស្វាមី និង ត្រូវចិញ្ចឹមកូន ២ នាក់តែម្នាក់ឯង។យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេក៏បានឃើញតារាចម្រៀងជើងចាស់ ម៉ៅ ស៊ីណាត

ចាប់ផ្ដើមឈានជើងចូលប្រឡូកសិល្បៈវិញ ដោយបានលេចមុខចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើន គ្រាន់តែមិនទាន់ប្រមូលបានប្រជាប្រិយភាពដូចមុននៅឡើយ។តួយ៉ាង អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាសម្ដែងជើងចាស់រូបនេះមានការចាបអារម្មណ៍ខ្លាំង ស្របពេលបង្ហាញមុខក្នុងវិស័យសិល្បៈវិញ គេក៏បានឃើញអ្នកនាងលេចមុខសម្ដែងសាច់រឿងខ្លីមួយបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលឃើញថាអ្នកនាងមិនត្រឹមតែមានសមត្ថភាពក្នុងវិស័យចម្រៀងនោះទេ ថែមទាំងមានទេពកោសល្យសម្ដែងយ៉ាងប៉ិនប្រសប់ទៀតផង៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *