ហ្វេសប៊ុក ៖ នេះបេីតាមរយៈកិច្ចសម្ភាសន៍រវាងលោក សុវណ្ណ រិទ្ធី ជាមួយក្រុមគ្រួសារនៃស.ព បានឲ្យដឹងថា ភាគីខាងរថយន្តបានសងសំណងទៅកាន់ភាគីរងគ្រោះចំនួន ៤,០០០ ដុល្លារដេីម្បីបញ្ចប់រឿង ចំណែកឯខាងគ្រួសារជនរងគ្រោះព្រោះតែមិនចង់មានរឿងវែងឆ្ងាយឡេីងដល់តុលាការចំណាយច្រើន
ក៏បានយល់ព្រមទទួលយកសំណើរនេះទាំងនៅមិនទាន់អស់ចិត្ត។ សូមបញ្ជាក់ផងដែរថាស្រ្តីពោះធំម្នាក់រួមជាមួយកូននៅក្នុងផ្ទៃ ២ខែ បានស្លា.ប់បាត់បង់ជីវិត និងកូនចំនួន ២នាក់ទៀត ព្រមទាំងប្តីបានរងរ.បួសធ្ងន់ស្រាល បន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡេីងដោយរថយន្តដឹកមាន់ប៉ះជាមួយម៉ូតូ កេីតឡេីងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣ នៅលេីផ្លូវជាតិលេខ៦ ក្នុងភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ស្រ្តីរងគ្រោះស្លា.ប់បាត់បង់ជីវិតខាងលេីមានឈ្មោះ យ៉ាន់ ស្រីឡៃ បច្ចុប្បន្នស.ពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ស្ថិតក្នុងភូមិកន្លែងភេ ឃុំគោលបន្ទាយ ស្រុករលាផ្អៀង ខេត្តកំពង់ឆ្នាំង ចំណែកឯកូន ២នាក់ទៀតកំពុងសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈបុរសជាប្តីដែលរងរ.បួសស្រាលកំពុងទាមទារយុត្តិធម៌ជូនដល់ប្រពន្ធរបស់ខ្លួន។
Leave a Reply