ភ្នំពេញ ៖ នេះបេីយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Rin Ratanak ដែលបានបង្ហោះនៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ។ ជន.ស.ង្ស័យ មានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅ ផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នៅមាន កូនតុងទីនជាច្រើន ដែលរងគ្រោះ ដោយសារ មេតុងទីនរូបនេះ វេចលុយរត់ សរុបជាទឹកប្រាក់ជិត ២ លានដុល្លារ ហើយពួកគេ កំពុងរៀបចំ ឯកសារពាក់ពន្ធ ដើម្បីដាក់ពាក្យបណ្តឹង តាមផ្លូវច្បាប់ ។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ
បានធ្វើការឃា.ត់ខ្លួន មេតុងទីនម្នាក់ និងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក និងចាយសែកស្អុយ រាប់សិបម៉ឺន ដុល្លារអាមេរិក ដោយយោងទៅលើ ពាក្យបណ្តឹង របស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តី តំណាងដោយអាណត្តិ គឺលោកស្រី នួន មករា ។
Leave a Reply