ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ អ្នកឧកញ៉ា គិត ម៉េង នោះ ដែលជាអ្នករកស៊ីវ័យក្មេង ជោគជ័យខ្លាំងម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង ហើយក៏បានរៀបការជាមួយ លោកជំទាវ ម៉ៅ ចំណាន (ស្រីតូច ចំណាន) និងមានកូនប្រុសស្រី ធំៗអស់ហើយ។ដោយឡែក ក្រៅពីមុខជំនួញ អ្នកឧកញ៉ា រូបនេះតែងតែនៅជិតគ្រួសារ ព្រមទំាងផ្តល់ភាពកក់ក្តៅ នាំទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ និងមានពេលខ្លះ នាំគ្នាទៅញុំាអាហារខាងក្រៅ ប្រកបដោយស្នាមញញឹម មើលទៅពិតជាមានក្តីសុខមែនទែន។យ៉ាងណាមិញ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ នេះ
ចំថ្ងៃសែនចូលឆ្នាំចិន គេឃើញ អ្នកឧកញ៉ា រូបនេះនាំកូនៗ និងភរិយា តុបតែងខ្លួនយ៉ាងស្អាត ធ្វើពិធីសែនជូន ដើម្បីឧន្ទិសដល់ ញាតិសន្តាន ដែលបានចែកឋានទៅ មើលទៅពិតជាស្រស់ស្រាយ និងកក់ក្តៅណាស់ រួចប្រាប់ថា ៖ «រីករាយថ្ងៃបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣ ឆ្នាំថោះ! រឿងមួយ ក្នុងចំណោមរឿងរាប់មិនអស់ ដែលខ្ញុំស្រឡាញ់ប្រទេសរបស់យើង គឺយើងតែងតែ អបអរវប្បធម៌ចម្រុះ និងការរួបរួមគ្នា។ជារៀងរាល់ឆ្នាំ យើងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីជាច្រើន ក្នុងនោះមាន ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល នៅថ្ងៃទី១ ខែមករា បន្ទាប់មក ពិធីបុណ្យចូលឆ្នាំចិន
និងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងនៅក្នុងខែមេសា។ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះមានន័យថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយជនជាតិជាច្រើន ហើយយើងគោរពវប្បធម៌ចម្រុះ និងភាពចម្រុះជាតិសាសន៍។ដូចពាក្យដែលមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកតែងតែនិយាយថាតៗគ្នាថា ប្រទេសកម្ពុជា គឺជាប្រទេស ដែលផ្តល់ការស្វាគមន៍ និងភាពកក់ក្តៅបំផុត នៅក្នុងពិភពលោក។ យើងគឺជាជាតិសាសន៍ ដែលផ្តល់ការស្វាគមន៍ និងផ្តល់ភាពកក់ក្តៅបំផុត នៅក្នុងពិភពលោកពិតមែន។ ខ្ញុំសូមជូនពរបងប្អូនដែលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ ជួបតែសេចក្តីសុខគ្រប់ប្រការ នៅក្នុងឆ្នាំថោះនេះ។ សូមឱ្យពុកម៉ែ បងប្អូនមានសេចក្តីសុខ សេចក្តីចម្រើនពេញមួយឆ្នាំ៕”។

Leave a Reply