ភ្នំពេញ ៖ សូមរំលឹកផងដែរថា ដំណើររឿងកិ.នស្លា.ប់ ដោយរថយន្ត BMW ពាក់ស្លាកលេខ 2AX-8987 ពណ៌ក្រហម ដែលមានម្ចាស់ឈ្មោះ អីន សឿន ភេទស្រី អាយុជាង ៣០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លា.ប់ និង២នាក់ទៀតរងរ.បួស ដែលរវាងម៉ូតូ SCOOPY បើកបញ្ច្រាស់ទិសទៅបុកម៉ូតូ MSX រួចផ្លោ.ងខ្ទាតមនុស្សទៅក្រោមរថយន្ត
ត្រូវរថយន្ត BMW ឈប់បើកកិ.នពីលើស្រស់ៗ តែម្តង រួចបើករថយន្តគេ.ចខ្លួនបាត់ស្រមោល។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី លើផ្លូវជាតិលេខ២ ត្រង់ចំណុចខាងការាសលាងឡានVS ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល៕ ដោយឡែក សុំណុំរឿងដែលស្រ្តីជាម្ចាស់រថយន្តទំនើបម៉ាក BMW បើកកិ.នយុវជនខ្មែរឥស្លាមម្នាក់ស្លា.ប់ និងរ.បួស ២នាក់
ត្រូវនគរបាលក្រុងតាខ្មៅ បានបញ្ជូនទៅតុលាការខេត្តកណ្ដាលហើយ។ នេះបេីយោងតាមការចេញផ្សាយពីអង្គភាពសារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នេះបើតាមលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ភាគីជនបង្កបានសងសំណងទៅកាន់គ្រួសារជនរងគ្រោះ ដែលស្លា.ប់ចំនួន ២០០០ដុល្លារ។ រីឯសំណុំរឿងនៅតែបន្តបញ្ជូនទៅតុលាការ ព្រោះរឿងនេះបើយោងតាមផ្លូវច្បាប់នៅជាប់បណ្ដឹងអាជ្ញា។
Leave a Reply