ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយតារាចម្រៀង ដ៏ល្បីម្នាក់ នៅក្នុងផលិតកម្ម សាន់ ដេ គឺ លោក ខាន់ ជេមស៌ នោះ ហើយបទច្រើនរបស់តារារូបនេះ នៅតែដក់ក្នុងដួងចិត្ត អ្នកស្តាប់ដដែល មកដល់សព្វថ្ងៃនេះ ដោយមិនចេះជិនណាយឡើយ ។ដោយឡែក បច្ចុប្បន្ន តារាចម្រៀងរូបនេះ ក្រៅពីវិស័យសិល្បៈ ក៏កំពុងជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួនផងដែរ និងកំពុងសាងក្តីសុខក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយភរិយា និងកូនៗ ប្រុសស្រី របស់ខ្លួន
មានរហូតដល់ទៅ ៤ឯណោះ សុទ្ធតែ សង្ហា និងស្រស់ស្អាត ខ្លាំងណាស់។លោក និងភរិយា បានរៀបការជាមួយគ្នាអស់រយៈពេលជាង 22 ឆ្នាំ ហើយ តែក្តីស្រឡាញ់ និងភាពផ្អែមល្ហែមរបស់លោក នៅតែមានចំពោះភរិយាអត់ដែលប្រែប្រួលសោះ ដោយតែងតែនៅក្បែរគ្នា សឹងមិនឃ្លាតមួយចំហ៊ានណាឡើយ។ជាក់ស្តែងកាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ គេឃើញលោក បានម៉ាស្សាជូនភរិយា មានការនឿយហត់ បន្ទាប់ពីលក់ដូរតំាងពីព្រឹកដល់យប់ រួចពោលថា ៖
«ស្រលាញ់ប្រពន្ធ អោយច្រើនៗ រាសីកាន់តែខ្ពស់ ម៉ាស្សាអោយប្រពន្ធសម្លាញ់”។ដោយឡែក ក្នុងវីដេអូលោកបន្ថែមថា “ជីវិតសាមញ្ញតែមានន័យណាស់ វិធីយកឈ្នះចិត្តប្រពន្ធ គឺមានតែចាញ់ប្រពន្ធគ្រប់រឿង ថ្មារនេះបិទហាងបងប្អូន ភ្ញៀវលែងមកហើយ ហាងយើងបើកពីម៉ោង 8 ព្រឹក ហើយបិទម៉ោង 8 យប់ ជីវិតមានតែប៉ុណ្ណឹងហើយបងប្អូន ស្រឡាញ់ប្រពន្ធ ស្រឡាញ់គ្រួសារ ស្រឡាញ់ការងារ ស្រឡាញ់ Bunisess មានអីអួតក្រៅពីយាយដា មានយាយដាមួយ បានអួតដែរ…”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply