អក្ខរាក្មេងស្រីសិស្សថ្នាក់ទី ៣ សរសររៀបរាប់សុំឱ្យឪពុកម្ដាយត្រូវគ្នាវិញអានហើយរំជួលចិត្តណាស់

ភ្នំពេញ ៖ ប្រិយមិត្តបងប្អូនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយថ្មីៗនេះ មានផ្ទុះការចាប់អារម្មណ៍ទៅលើរូបភាពបង្ហោះជាលក្ខណៈសំណេររបស់ក្មេងស្រីម្នាក់ ដែលរៀនថ្នាក់ទី ៣ ក្រោយពីគ្រូរបស់គេបានឱ្យសរសេរតែងសេចក្ដីអំពីគ្រួសារ។ យោងតាមម្ចាស់គណនីហ្វ៊េសប៊ុកមួយបានបង្ហោះរូបភាព ភ្ជាប់ជាមួយនឹងសំណេរថា ៖

«ក្មេងស្រីថ្នាក់ទី ៣ ខ្ញុំឱ្យគាត់សរសេរពីគ្រួសាររបស់គាត់ ពេលអានហើយទឹកភ្នែករលីងរលោង»។ សំណេរនោះដែរ មានអ្នកលេងហ្វ៊េសប៊ុកជាច្រើននាំគ្នាចូលបញ្ចេញមតិយ៉ាងរំជួលចិត្តចំពោះក្មេងស្រីតូចរូបនោះ។ជាក់ស្ដែង នៅក្នុងសំណេរក្មេងស្រីនោះបានរៀបរាប់ថា ៖ «ប៉ាម៉ាក់បានឈប់ស្រឡាញ់គ្នាហើយ

គាត់បានឈប់ស្រឡាញ់គ្នាពីរបីឆ្នាំ ហើយប៉ាគាត់មានប្រពន្ធទៀត ឯម៉ាក់មិនទាន់មានប៉ាថ្មីទេ។ ម៉ាក់គាត់ទៅធ្វើការឆ្ងាយណាស់ មិនអាចមកលេងខ្ញុំទេ ខ្ញុំតែងស្រមៃថាម៉ាក់ និង ប៉ាស្រឡាញ់គ្នាវិញ»។ មិនតែប៉ុណ្ណោះ ក្មេងស្រីតូចនោះថែមទាំងបានបន្ថែមទៀតថា ៖ «ខ្ញុំចង់ឱ្យប៉ា និង ម៉ាក់ត្រូវគ្នាវិញ តែវាមិនអាចទៅរួច»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *