អ្នកនាងពេជ្រ សូលីកា ចេញវីដេអូនិយាយប្លែកៗធ្វើអោយហ្វេនៗជាច្រើនសង្ស័យថា (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស គឺ ពេជ្រ សូលីកា បានភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ហើយ ព្រមទំាងមានការចូលរួមពីសំណាក់សាច់ញាតិទំាងសងខាង ក្នុងទឹកមុខ ស្រស់ស្រាយគ្រប់ៗគ្នា។ ហើយមកដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ពេជ្រ សូលីកា ក៏បានសម្រាលកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ Aari Wednesday ។ដោយឡែក នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកគាំទ្រ ពេជ្រ សូលីកា ជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយទទួលបានដំណឹងថា ពេជ្រ សូលីកា និងស្វាមី បានសម្រេចចិត្តចែកផ្លូវគ្នាហើយ។នាថ្ងៃ ដដែល ពេជ្រ សូលីកា អត់បាននិយាយអ្វីទំាងអស់

បានត្រឹមពោលពាក្យ ទំាងអួលដើម.ក ក្នុង Facebook story ថា “ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំអោយចេះស្គាល់ពីការអោយតម្លៃមនុស្សជុំវិញខ្លួនអោយបានច្រើន រៀនកុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហឺហានឹងរបស់ក្លែងក្លាយកុំងប់ងុលទៅទង្វើររបស់ខ្លួនបានប្រឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេអោយបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ

សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing”។ក្រោយៗមក សូលីកា អារម្មណ៍ហាក់ដូចជាមិនសូវក្នុងខ្លួនសោះ ចេះតែក្រៀមក្រំ និយាយពាក្យប្លែកៗ មានពេលខ្លះស្រស់ទឹកភ្នែកទៀត។ ជាក់ស្តែង កាលពី ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ សូលីកា បានបង្ហោះវីដេអូមួយ លាយឡំទំាងទឹកភ្នែក រួចប្រាប់ថា ៖ «ពេលខ្លះក៏គិតថា ខ្លួនឯងរឹងមាំខ្លាំងពេក វាពិតជាហត់ ប៉ុន្តែក៏អរគុណដល់ខ្លួនឯង ដែលជំនះគ្រប់ឧបសគ្គមកបាន គ្រប់បញ្ហា ដែលយើងកំពុងជួប សុទ្ធតែមានកូនសោរបស់វា ដោះស្រាយវាដោយប្រើសតិអារម្មណ៍ គិតវាម្ដងមួយៗ បើពេលខ្លះ រៀងហត់ ក៏ឈប់សម្រាកសិន កុំទាន់បង្ខំវា ព្រោះអ្វីៗ គឺត្រូវការពេលវេលា មនុស្សស្រីមិនថា ស្អាត ឆ្លាត ពូកែ ខ្លាំងប៉ុណ្ណា

ក៏គេចមិនផុតពីទឹកភ្នែកដូចគ្នា ប៉ុន្តែកុំអោយវាហូរ មកដោយគ្មានតម្លៃ។ ថ្ងៃនេះវាស្រក់មកដោយក្ដីឈឺចាប់ ឬ ការខកបំណងផ្សេងៗ ប៉ុន្តែថ្ងៃបន្ទាប់ វានឹងស្រក់មក ដោយការរំភើបចិត្ត នឹងខ្លួនឯង ដែលខ្លួនឯងអាចឆ្លងកាត់វាមកបាន។ អរគុណដល់ខ្លួនឯង ដែលមើលថែខ្លួនឯង បានយ៉ាងល្អ ភាពរឹងមាំ វារៀងពិបាកសម្រាប់យើងបន្តិច តែវានឹងល្អសម្រាប់យើង ទៅថ្ងៃមុខទៀត ជួបរឿងណា ដោះវារឿងហ្នឹង បើដោះវាមិនបាន​ ប្រលែងវាចោល កុំចង់ចាញ់ចង់ឈ្នះ ព្រោះបញ្ហាខ្លះ វាក៏អាចបញ្ជូនយើងទៅជួបរឿងល្អៗខ្លាំងជាងហ្នឹងទៀតក៏បានថា»។មិនទាន់អស់ទេ មកដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ ពេជ្រ សូលីកា បង្ហោះវីដេអូខ្លីមួយទៀត លាយឡំទឹកភ្នែក រួចពោលថា “មានអ្នកត្រូវការខ្ញុំទេ?”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *