ភ្នំពេញ ៖ នេះបើយោងតាមការបង្ហោះពីនារីដ៏ស្រស់ស្អាតម្នាក់កាលពីយប់ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចែករំលែកនូវឃ្លីបវីដេអូដ៏ភ្ញាក់ផ្អើលមួយ ខណៈដែលវេលាម៉ោង ៣យប់ជ្រៅទៅហេីយពេលរូបនាងកំពុងធ្វើដំណើរដោយរថយន្តក៏ស្រាប់តែមានបុរសម្នាក់ក្នុងឯកសណ្ឋានប៉ូលិសចរាចរណ៍បានជិះម៉ូតូដេញតាមឃាត់រថយន្តរបស់ខ្លួន
ដោយលេីកហេតុផលមិនពាក់ខ្សែក្រវាត់។ ដោយឡែក នារីដ៏ស្រស់ស្អាតរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Yubee Ly បានមានការរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖«បងប្អូនសូមប្រយត័្ន ម៉ោងជិត3ភ្លឺចាប់ខ្សែក្រវាត់ជិះដេញតាម ហេីយខ្ញុំដាក់ខ្សែក្រវាត់ហេីយហ្នឹង ហេតុអ្វីដេញតាំងពីស្តុបចំកាមន មកដល់ច្បាអំពៅ
ដល់ខ្ញុំទាញទូរសព្ទវាជិះរត់ខ្ញុំក៏បេីកញ្ចក់បន្តិចសួរតែខ្ញុំអត់បានឈប់ទេហេីយខ្ញុំមានរឿងអីវាថាអត់ដាក់ខ្សែក្រវាត់ហេីយម៉ោង៣ព្រឹកហេីយ វាថាខ្ញុំអត់ដាក់ខ្សែក្រវាត់ វាភ័យក៏សម្រួល តែសម្រួលម៉េច ដេញតាមខ្ញុំដូចខ្ញុំហ្នឹងធ្វេីរឿងខុសច្បាប់ បងប្អូនសូមប្រុងប្រយត័្នទាំងអស់គ្នាស្អែកខ្ញុំនឹងបង្ហាញស្លាក់លេខម៉ូតូ និងតាមកាមេរ៉ាក្នុងឡានខ្ញុំសាហាវណាស់ ជិះដល់ឡានទំនេីបហេីយចង់ធ្វេីសុីទៀត ស្រុកខ្មែរ»។សូមទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply