រំភើបជំនួស! អូនម៉ី ក្នុងថ្ងៃខួប Anniversary 4ខែ ស្រាប់តែ គូស្នេហ៍ Surprise ប៉ាច់ផ្តាជាលុយសុទ្ធចំនួនរហូតដល់ទៅ

ភ្នំពេញ ៖ ហ្វេនៗ ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាសម្ដែងស្រី វ័យក្មេង ស្រស់ស្អាតម្នាក់ គឺ កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី នោះ ដែលតែងតែបង្ហាញខ្លួន តាមកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ពិសេស រូបសម្រស់ តារាស្រីម្នាក់នេះ នៅតែក្មេង និងកាន់តែស្អាតជាងមុនញាក់សាច់ តែម្តង មើលយ៉ាងណា ក៏មិនចេះធុញដែរ។ ក្រោយប្រកាសបែកពីសង្សារ មិនទាន់បានប៉ុន្មានផង ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ ម៉េងលិ បានបង្ហោះវីដេអូមួយពីសកម្មភាពរបស់ខ្លួន ជាមួយ បុរសខ្ពស់សង្ហាម្នាក់អមជាមួយសារថា ៖

«ក្តីស្រលាញ់ពិតប្រាកដ មិនមែនត្រូវការមានលុយ ហ៊ឺហា នោះទេ សុំត្រឹមតែ ស្មោះត្រង់ ផ្តល់តម្លៃ អោយគ្នាទៅវិញទៅមកទៅ គ្រប់គ្រាន់ហើយ Royce Hy»៕ ចាប់តាំងពីបើកបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈមក ស្រីស្អាត អៀ ម៉េងលិ កាន់តែបង្ហាញភាពផ្អែមល្អែមជាមួយគូស្នេហ៍រូបសង្ហាតាមរយៈពាក្យសម្ដីផ្អែមល្ហែម ក៏ដូចជាបង្ហោះរូបភាពបណ្ដើរគ្នាយ៉ាងពេញមុខបង្ហាញលើបណ្ដាញសង្គមជាហូរហែស្ដែងពីក្ដីស្រឡាញ់យ៉ាងមានក្ដីសុខ

ដែលតែងធ្វើឱ្យអ្នកគាំទ្រពោលសរសើរ និង បង្ហាញចិត្តលួចច្រណែនចំពោះចំណងស្នេហ៍ថ្មីថ្មោងរបស់នាង។យ៉ាងណាមិញ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ គឺមានរយៈពេល ៤ ខែហើយនៃការចងចំណងស្នេហ៍ស្រីស្អាត អៀ ម៉េងលិ និង គូស្នេហ៍ ដោយនាងក៏បានបង្ហាញលើបណ្តាញសង្គមពូថ្ងៃពិសេសនោះដែរ។

ជាមួយគ្នានោះនាងក៏ត្រូវបានគូស្នេហ៍ជូនបាច់លុយសុទ្ធដល់ទៅ ១ ម៉ឺនដុល្លារ ជាកាដូថែមទៀតផង។ក្រោយពីឃើញភាពផ្អែមល្ហែម និង ទំហំនៃក្តីស្រឡាញ់ដ៏ធំធេង ដែលគូស្នេហ៍របស់តារាស្រី អៀ ម៉េងលិ បានធ្វើដាក់នាងយ៉ាងនេះហើយ មហាជនបានជូនពរឱ្យគូសេ្នហ៍របស់អ្នកទាំង ២ ឋិតថេរ និង ឆាប់មានដំណឹងល្អឆាប់ៗថែមទៀតផង៕អរពេក ម៉េងលិ ទំលាយអារម្មណ៍ក្នុងចិត្តចេញមកថា “Happy anniversary 4months 17.01.23 យប់ម៉ិញរង្វល់ ភ្លេចផុស អរគុណផ្កា ដ៏មានតម្លៃមួយនេះ 10k I love u Royce Hy 谢谢你的爱老公”។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *