រំភើបជំនួស! ទីបំផុតស្រី អូន អាចចេញពីពេទ្យទៅជួបមុខកូនស្រីវិញហើយ តែនាងមិនអាចទាន់ញាំអីបានទេ ដោយសារតែ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា  មានករណីរន្ធត់ចិត្តមួយ កើតប៉ះចំស្ត្រីម្នាក់ មានឈ្មោះ សៀង​ ស្រីអូន​ អាយុ​ ២២ឆ្នាំ​ ដោយឆ្មប បានរំ.លូ..តគ៌ត ស្លា..ប់ក្នុងផ្ទៃអាយុ 18 សប្តាហ៍ តែបែរជាដោយទំាង ពោះ…វៀន ចេញមកខាងក្រៅទៀត នៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រង (ព្រៃទទឹង) ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។ក្នុងនោះដែរ រឿងនេះបានធ្វើឲ្យ គ្រប់គ្នាស្លុតចិត្តយ៉ាងខ្លាំង ហើយក៏មានថ្នាក់ដឹកនាំ ធំៗ ក៏ដូចជាសប្បុរសជននានា បានជួយ ជ្រោមជ្រែង និងផ្តល់ជាថវិកាហូរហែ យ៉ាងច្រើនសន្ធឹក។ មិនយូរប៉ុន្មាន ក្រោយពិនិត្យយ៉ាងល្អិតល្អន់ ក្រសួងសុខាភិបាល បានសម្រេចបិទ មន្ទីរសម្រាកព្យាបាលនេះ ជាផ្លូវការហើយ

កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២។ ប៉ុន្មានថ្ងៃក្រោយមកស្ត្រីរងគ្រោះរូបនេះ ត្រូវក្រុមគ្រួសារបានយកទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយក៏បានប្រសើរជាងមុនឆ្ងាយណាស់។ដោយមិនយូរប៉ុន្មាន ស្ត្រីរូបនេះ អាចដើរខ្លួនឯងបាន និងមានសុខភាពកាន់តែប្រសើរ រហូតដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ស្ត្រីរូបនេះត្រូវបានគ្រូពេទ្យ នៅប្រទេសថៃ សម្រេចឲ្យត្រឡប់មកប្រទេសកម្ពុជាវិញហើយ តែញ៉ាំបាយអត់កើតទេ ដោយសារតែពោះវៀន មិនទាន់បានតរួច ដោយនៅរងចាំ សប្បុរសជន បរិច្ចាគ ។

ស្វាមី ស្រីអូន បានបញ្ជាក់ថា ៖ «សូមគោរពអរគុណ សម្តេចពុក សម្តេចមីង សូមគោរពអរគុណឯកឧត្តមអ៊ុំ ហោ ណាំហុង សូមអរគុណពុកម៉ែ អ៊ំ ពូមីង បងប្អូនជនរួមជាតិជាទីស្រឡាញ់ ពេលនេះខ្ញុំបាទ និងភរិយា បានត្រឡប់មកមាតុប្រទេសវិញហើយ ត្រូវនៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយរង់ចាំ ប្រជាជនថៃ បរិច្ចាគពោះវៀន ទើបខ្ញុំបាទ និងភរិយា ត្រឡប់ទៅប្រទេថៃវិញ។ សូមអរគុណ”។ទាក់ទងរឿងនេះមានគេសួរថា “ចុះឥឡូវហូបបាយបាននៅចុះ?” ភ្លាមនោះ ស្វាមី ស្រីអូនបានឆ្លើយប្រាប់ថា “បាទនៅទេបងមិនទាន់ហូបអីបានទេ”។ មានម្នាក់ទៀតសួរបន្ថែមថា “តើបរិច្ចាគពេលណាដែរអូន?” ស្វាមីស្ត្រីរូបនេះតបថា “អាច១ខែ ២ខែ ១ឆ្នាំឬ២ឆ្នាំ»។យ៉ាងណាមិញ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ គេឃើញ ស្រីអូន, ស្វាមី និងកូនស្រី ដាក់ប៉ុន្មានប៉ុស្តិ៍ជុំគ្នា ខណៈកំពុងបន្តសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ពិតជាស្រស់ស្រាយណាស់។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *