ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរ កាលពីឆ្នាំមុននេះ ២០២២ គេឃើញលោកស្រី ទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រ និងម្ចាស់មុខជំនួញជាច្រើនទៀតបាន បានចែកអាំងប៉ាវ ដល់កូនចៅ របស់ខ្លួនផងដែរ បើកមើល អ្នកខ្លះទទួលបាន ១០០ ដុល្លារ, ២០០ ដុល្លារ, ៣០០ ដុល្លារ និងអ្នកខ្លះទៀត ទទួលបានរហូតដល់ទៅ ៤០០ ដុល្លារ ឯណោះ តាមមុខជំនាញ និងតួនាទី ការងារផ្សេងៗគ្នា។ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជាយើង ពិតជាបានជ្រាបហើយថា
ជារៀងរាល់ឆ្នាំ គេតែងតែឃើញ ប្រជាពលរដ្ឋខ្មែរ ដែលជាប់ សែស្រឡាយចិន បាននាំគ្នា សែនចូលឆ្នាំចិន ដើម្បីឧន្ទិសដល់ ញាតិសន្តាន ដែលបានចែកឋាន ទៅហើយ និងដើម្បីសុំសេចក្តីសុខ ពីវិញ្ញាណក្ខន្ធញាតិទាំងនោះ នៅក្នុងថ្ងៃដ៏ពិសេសនេះ ពួកគាត់បានតុបតែងខ្លួន ស្អាតៗ និងជួបជុំគ្នា ញុំាអាហារជាលក្ខណៈគ្រួសារ ប្រកបដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ហើយអ្នកខ្លះក៏ទទួលបានអំាងប៉ាវថែមទៀតផង។យ៉ាងណាមិញ មកដល់ឆ្នាំ ២០២៣ នេះ ពិធីបុណ្យចូលឆ្នាំចិន ជិតមកដល់ហើយ
ស្រាប់តែ ចែដាណា លេងមួយក្បាច់ ធ្វើឲ្យ ផ្អើលអស់ហ្វេនៗ ទៀតបាត់ ដោយប្រកាស ចែក អាំងប៉ាវ ជូន Top fan ក្នុងហ្វេសប៊ុកតែម្តង មានរហូតដល់ទៅ ៥០០ នាក់ ទៅ ១០០០ នាក់ឯណោះ ជាពិសេសអ្នកស្រី ផ្តាំសារទៀតថា ៖
«ចែកអាំងប៉ាវសម្រាប់ top fan ចំនួន500នាក់ទៅ1000នាក់ ថ្ងៃទី 19 នៅក្នុងការឡាយផ្ទាល់ ប៉ុន្តែសុំ top fan ទាំងអស់ធ្វើការចុះឈ្មោះតាមរយៈខំមិនក្រោមនេះសិនទើបមានឈ្មោះជ្រើសរើសលែងថ្ងៃទី19 ធ្វើបុណ្យច្រើនហើយលូវដល់ពេល top fanម្តង ជួបគ្នាក្នុងការឡាយ ទី19 ដោយសារ top fanច្រើនដូចនេះត្រូវចុះឈ្មោះនិងលេងកម្មវិធីក្នុងឡាយឡាយ»៕
Leave a Reply