ភ្នំពេញ ៖ នាពេលថ្មីៗមានផ្ទុះការចាប់អារម្មណ៍ទៅលើការបង្ហោះរូបភាពបែបលេងសើចពីការចាប់ឱ្យមិត្តភក្តិផ្ដិតមេដៃធ្វើកិច្ចសន្យាដើរលេងតាមខេត្ត ព្រោះមិត្តពូកែបោកគ្រាប់បែកចោលគម្រោងដើរច្រើនដងពេក។ដោយឡែក យោងតាមគណនីហ្វ៊េសប៊ុកឈ្មោះ Nit Nit បានបង្ហោះជារូបភាពជាមួយនឹងសារថា ៖
«បបួលដើរលេងប៉ិន Cancel ពេកទាល់តែធ្វើកិច្ចសន្យាខ្លះបានកើត» ដែលការបង្ហោះនេះបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើន ដោយក្នុងកិច្ចសន្យាបានលើកឡើងបែបលេងសើចថា សន្យាថានឹងចូលរួមដើរលេងជុំគ្នា បើមិនបានចូលរួមនឹងត្រូវបង់ច្រាក់ចំនួន ១៦៨ ដុល្លារជាការសងជំនឿចិត្ត
ថែមទាំងមានមិត្តភក្តិផ្សេងៗទៀតជាសាក្សី។ដោយឡែក អ្នកនិយមលេងបណ្ដាញសង្គមហ្វ៊េសប៊ុកជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិឯកភាព និង បាន Mention មិត្តភក្តិរបស់ខ្លួនក្នុងគោលបំណងធ្វើកិច្ចសន្យាតាមដែរ ដើម្បីកុំឱ្យមិត្តភក្តិពូកែបោកគ្រាប់បែកពេក៕
Leave a Reply