ភ្នំពេញ ៖ បើនិយាយដល់ពិធីការិនីល្បីឈ្មោះ ហ៊ិន ចាន់នីរ័ត្ន កន្លងមកមិនត្រឹមឆក់បានការចាប់អារម្មណ៍ និង សរសើរជាមួយជីវិតសិល្បៈជាពិធីការិនី និង ជាតារាសម្ដែងដ៏ប៉ិនប្រសប់ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតទាក់ទាញរបស់នាងនោះទេ កញ្ញាក៏តែងត្រូវបានមហាជនតាមដានពីរឿងរ៉ាវស្នេហារបស់នាងផងដែរ។ដោយឡែក ជុំវិញរឿងរ៉ាវជីវិតស្នេហារបស់ពិធីការិនីល្បីឈ្មោះរូបនេះ សុទ្ធសឹងតែជ្រាបហើយ
ដ្បិតតែកញ្ញាធ្លាប់ផ្ទុះល្បីផ្គូរផ្គង់ជាមួយតារាសម្ដែង សេង មង្គល ពិតមែន ប៉ុន្តែពួកគេពុំដែលបើកបង្ហាញពីចំណងស្នេហាពិតប្រាកដជាមួយគ្នាឡើយ ព្រមទាំងកន្លងទៅកញ្ញាក៏មិនធ្លាប់បើកបង្ហាញពីចំណងស្នេហាជាមួយនឹងបុរសរូបណាម្នាក់ឡើយ ដោយបន្តនៅចាយជីវិត Single យ៉ាងរីករាយ។តួយ៉ាង មួយរយៈនេះ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ខណៈឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់នាងបង្ហោះសារប្លែកៗបែបលេងសើច
ប៉ុន្តែហាក់បង្ហាញអត្ថន័យចង់មានស្នេហា។ ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានបង្ហោះរូបភាពជាច្រើនសន្លឹកភ្ជាប់ជាមួយសារថា ៖ «ចង់មានអ្នកដាក់ relationship ជាមួយ»។ខណៈឃើញការបង្ហោះរបស់ពិធីការិនីខាងលើហើយនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តរួមសិល្បៈជាច្រើនបានចូលទៅបញ្ចេញមតិនិយាយចង្អន់លេងព្រាត និង ជូនពរឱ្យនាងឆាប់ជួបគូស័ក្តិសមមានដំណឹងល្អឆាប់ៗ៕
Leave a Reply