ភ្នំពេញ ៖ នេះបើយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Dan Heng Enter ដែលបានបង្ហោះកាលពីព្រឹកមិញ ស្ត្រីដ៏ស្រស់សោភាម្នាក់ ត្រូវបានគេដឹងថា អ្នកបើករបរទទួលបញ្ចាំ ត្រូវបានជនមិនស្គាល់មុខស-ម្លា-ប់ នៅក្នុងបន្ទប់ទឹក ក្នុងកាសុីណូ ណាហ្គាវើលទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្លន់យកទ្រព្យសម្បត្តិអស់៦០មុឺនដុល្លា។
ប្រភពដដែលបន្ថែមថា គ្រឿងអលង្ការនៅនឹងខ្លួន គ្រឿងគេបញ្ចាំ លុយសុទ្ធ និងកាក់ របស់ជនរងគ្រោះត្រូវបានគេយកអស់ហើយ ហើយជនសង្ស័យបានប្រើកាំបិតចិតផ្លែឈើចា-ក់-ក គុម្ពត្រចៀក ស្មា ថ្ពាល់។តាមប្រភពពត៌មានក្រៅផ្លូវបានបញ្ជាក់ថា ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន និងកំពុងសួរចម្លើយ។ចំណែកគណនីហ្វេសប៊ុកមិត្តភ័ក្ដិជាច្រើនបាននាំគ្នាបង្ហោះសារភ្ញាក់ផ្អើលពេលទទួលដំណឹងរន្ធត់ខាងលើ និងរំលេចសាររំលែកទុក្ខ
ព្រមជាមួយការអំពាវនាវឲ្យសមត្ថកិច្ចស្រាវជ្រាវវែកមុខជនដៃដល់ចំពោះករណីនេះផងដែរ។យ៉ាងណាមិញ នៅរាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ លោក សុវណ្ណរិទ្ធី បានចុះទៅដល់ទីតាំងពិធីបុណ្យស.ព នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបានសម្ភាសន៍ជាមួយនឹងអតីតស្វាមីជនរងគ្រោះ ដោយនិយាយរៀបរាប់ពីដំណើររឿងទាំងអួលដើម. ក៕ សូមទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply