រំលងផុត ៩ ខែហើយ តែ សុវត្ថិឌី ធារីកា មិនទាន់អាចរំសាយចិត្តនៃការបាត់បង់ដ៏ធំធេងមួយនេះក្នុងជីវិតឡើយ

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តនៅចងចាំព្រឹត្តិការណ៍ដ៏សែនរន្ធត់នៃគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារ ធ្វើឱ្យតារាចម្រៀងតូចច្រឡឹង សុវត្ថិឌី ធារីកា ត្រូវបាត់បង់អ្នកមានគុណទាំងពីរក្នុងរយៈពេលត្រឹមមួយប៉ប្រិចភ្នែក។ដោយឡែក គិតមកដល់ខែ មករា ឆ្នាំ ២០២៣ នេះ មានរយៈពេល ៩ ខែហើយដែល សុវត្ថិឌី ធារីកា និង ប្អូនប្រុស

បានរស់នៅជាកូនកំព្រាលែងមានឪពុកម្ដាយហៅនឹងគេ ដោយអំឡុងពេលច្រើនខែមកនេះ នាងប្រឹងប្រែងមើលថែកូនប្រុសយ៉ាងល្អ និង ឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិតដ៏ធំមួយនេះយ៉ាងលំបាកទម្រាំអាចធូរស្រាលចិត្តបន្តិចមកដល់សព្វថ្ងៃ។ដ្បិតថាពេលនេះ សុវត្ថិឌី ធារីកា ហាក់មានអារម្មណ៍ថាធូរស្រាលបន្តិច ប៉ុន្ដែក្ដីនឹករឭក និង ការចងចាំដល់លោកប៉ាអ្នកម៉ាក់ជាទីស្រឡាញ់គោរពបំផុតនោះ

គ្មានថ្ងៃបំភ្លេចបានឡើយ។យ៉ាងណាមិញ ថ្មីៗនេះ នាងតូច សុវត្ថិឌី ធារីកា បានបង្ហាញទំហំទឹកចិត្តនឹករឭកដល់អ្នកមានគុណទាំងពីរជាថ្មី បង្ហោះនៅលើគណនីហ្វេសប៊ុកគួរឱ្យស្រណោះថា ៖ «17/05/2022 —17/01/2023 ពិតជាដើរលឿនណាស់ ការចងចាំមួយនេះមិនងាយនឹងរំសាយ I will be strong mom&dad don’t worry»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *