តារាចម្រៀងលីម តិចម៉េង ទទួលបានកាដូច្រើនកាន់ជ្រែកដៃ មានទាំងលុយ មានទាំងផ្លែឈើលេងស្ទាយបែបថៃ (មានវីដេអូ)

ភ្នំពេញ ៖ បើមកទល់ពេលនេះ មហាជនអ្នកគាំទ្រមិនថានៅតាមបណ្ដាខេត្ត ឬរាជធានីទេ នៅតែបង្ហាញក្ដីស្រឡាញ់អស់ពីបេះដូងចំពោះតារាចម្រៀង លីម តិចម៉េង មិនជិនណាយដដែល។ជាក់ស្តែង សឹងតែគ្រប់ពេលដែល តិចម៉េង បង្ហាញវត្តមានទៅចូលរួមកម្មវិធីប្រគំតន្រ្តីផ្សេងៗ គេតែងសង្កេតឃើញ តិចម៉េង

ទទួលបានកាដូយ៉ាងច្រើនកាន់ជ្រែកដៃជ្រែកជើងពីទស្សនិកជន ហើយមួយរយៈចុងក្រោយនេះ អ្នកគាំទ្រក៏ចាប់ផ្ដើមជូនកាដូប្លែកៗដល់ Idol របស់ពួកគេ មានដូចជាបន្លែ ផ្លែឈើ នំកញ្ចប់ជាដើម។យ៉ាងណាមិញ ថ្មីៗនេះ តិចម៉េង ទៅចូលរួមច្រៀងនៅកម្មវិធីប្រគំតន្រ្តីមួយ ឃើញថាសន្ទុះនៃការគាំទ្រទៅលើតារាពន្លកថ្មីរូបនេះ

នៅតែច្រើនខ្លាំងក្លាដដែល ហើយលើសពីនេះ តិចម៉េង ថែមទាំងទទួលបានកម្រងផ្កាលុយ ត្រក់ផ្លែឈើច្រើនកាន់ជ្រែកពេញដៃទៀតផង។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *