អុញនោះ! អ្នកនាងពេជ្រ សូលីកា បង្ហោះសារផ្កែផ្កាទៅកាន់ប្រភេទមនុស្សចូលចិត្តលើកមុខមាត់បង្ហាញពីភាពជោគជ័យថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា អ្នកមេម៉ាយរូបស្រស់ ពេជ្រ សូលីកា បានឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិតជាច្រើនទម្រាំនាងអាចឈរយ៉ាងរឹងមាំដូចបច្ចុប្បន្ន ដែលនាងអាចធ្វើជាអ្នកម្ដាយដែលមានទំនួលខុសត្រូវចំពោះ និង បំពេញតួនាទីជាបងស្រីដ៏ល្អសម្រាប់ប្អូន។ឧបសគ្គជាច្រើនដែលបានកើតឡើងក្នុងឆាកជីវិតរបស់ ពេជ្រ សូលីកា ធ្វើឱ្យនាងកាន់តែរឹងមាំ និង ចេះបត់បែនទៅតាមកាលៈទេសៈ។ដោយឡែក អ្នកមេម៉ាយសាច់សខ្ចីរូបនេះ

បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកយ៉ាងមានអត្ថន័យហាក់បញ្ជាក់ថា នាងមិនមែនជាមនុស្សងាយស្រួលធ្វើបាបនោះទេថា ៖ «ខ្ញុំតែងតែបត់បែនទៅតាមប្រភេទមនុស្ស មកល្អ ទៅវិញល្អ មកអាក្រក់ ទៅវិញអាក្រក់ មិនប៉ះពាល់ខ្ញុំមុន ខ្ញុំក៏មិនប៉ះពាល់អ្នកមុនដូចគ្នា»។យ៉ាងណាមិញ លើសពីនេះ ពេជ្រ សូលីកា ក៏បានរៀបរាប់បន្ថែមទៀតថា ៖ «មិនមែនសន្ដានអ្នកអ៊ីចឹង សន្ដានខ្ញុំក៏អ៊ីចឹងដូចអ្នកនោះទេ តែខ្ញុំមានតួនាទីការពារខ្លួនឯងដើម្បីទប់ទល់ប្រភេទមនុស្សដូចអ្នក

រឿងខ្លះខ្ញុំអាចថយដើម្បីចុះចាញ់ពីទង្វើអាក្រក់របស់អ្នក ក៏ព្រោះតែចង់ឱ្យអ្នកបំពេញបំណងលើកមុខមាត់បង្ហាញពីភាពជោគជ័យនៃសន្ដានអាក្រក់របស់អ្នក តែបើសិនវាជ្រុលហួសព្រំដែន ខ្ញុំអាចនឹងបកស្បែកអាក្រក់របស់អ្នកចេញភ្លាមៗក៏ថាបាន កុំប៉ះពាល់គេទាំងដែលគេមិនប៉ះពាល់អ្នក កុំបំផ្លាញកិត្តិយសគេ ដោយសារផលប្រយោជន៍មុខមាត់ខ្លួនឯង»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *