ភ្នំពេញ ៖ បើនិយាយដល់ឈ្មោះ អ្នកនាង ចោម ច័ន្ទ ប្រិយមិត្តភាគច្រើន ច្បាស់ជានឹកឃើញភ្លាមថា កន្លងមក នាងបានយកតុក្កតា ធ្វើជាប្ដី តែក្រោយមកស្រាប់តែឃើញនាង បានបង្ហាញមុខស្វាមីរបស់ខ្លួនជាជនជាតិអារ៉ាប់ ដ៏សង្ហាមួយរូប ធ្វើឲ្យអ្នកគាំទ្រឃើញហើយសរសើរមិនដាច់ពីមាត់នោះទេ។ ដោយឡែក អ្នកនាង ចោម ច័ន្ទ គឺជាអ្នក ជំនួញវ័យក្មេង ស្រស់ស្អាតម្នាក់ ដែលកំពុងលេចធ្លោខ្លាំង នៅក្នុងបណ្តាញសង្គម ហើយរូបគាត់
ក៏ត្រូវជា បងស្រីបង្កើត របស់ អ្នកនាង ចោម ក្វាន់ និង ដេននី ក្វាន់ ផងដែរ។ដោយឡែក កន្លងទៅ គ្រប់គ្នាប្រាកដជាបាន ជ្រាបរួចមក ហើយមើលទៅ ថា រាល់ពេល ដែល អ្នកនាង ចោម ច័ន្ទ បង្ហោះរូបភាព ចេញម្តងៗ ពិតជាស្អាត ប្លែក ពីមួយស្តាយ៍ ទៅមួយស្តាយ៍ អមដោយការតុបតែងខ្លួន និងផាត់មុខ យ៉ាងទាក់ទាញបំផុត ជាពិសេសស្លៀកពាក់ ស៊ិចស៊ី តែម្តង ហើយ ញឹកញាប់ណាស់ អ្នកនាង ចោម ច័ន្ទ តែងតែបង្ហាញមុខកូនប្រុសខ្លួន ពេលនេះធំពេញវ័យហើយ មានឈ្មោះ Can Jokkom។យ៉ាងណាមិញ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣
ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកនាង ចោម ច័ន្ទ បានធ្វើឲ្យ គ្រប់គ្នា ភ្ញាក់ផ្អើលសារជាថ្មី ក្រោយដាច់ចិត្តបង្ហាញមុខកូនស្រីរបស់ខ្លួនម្នាក់ទៀត គឺស្អាតខ្លាំងណាស់ ខណៈពេលទៅចូលរួមមង្គលការ ប្អូនជីដូមួយ នៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ។បន្ថែមលើនេះ នាង បានបង្ហោះវីដេអូ ជាមួយកូនស្រី ហើយប្រាប់ថា «កូនខ្ញុំពិតជាស្អាតណាស់ សម្រស់មិនចាញ់ម៉ែប៉ុន្មានទេ»។ តាមរយៈនេះ អ្នកគាំទ្រ ចូលទៅខំមិនព្រាតថា
«មើលអត់ចង់ដឹងមួយណាម៉ែមួយណាកូន, កូនស្អាតម្ល៉េះ, ដូចកូនភ្លោះចឹងចែ, កូនស្អាតណាស់បងអើយ ស្អាតដូចម៉ាក់អញ្ចឹង។, ម៉ែកូនស្អាតដូចគ្នា.សមតែបងប្អូន.ព្រោះម៉ែនៅក្មេងដូចកូន, កូនក្រមុំស្អាតណាស់ មិនដែលឃើញទាល់តែសោះ, ស្មានតែបងប្អូនស្អាតទាំងម៉ែស្អាតទាំងកូនស្អាតណាស់»។ ទោះយ៉ាងណា មានអ្នកខ្លះលើកឡើងថា នេះជាកូនចិញ្ចឹមរបស់នាងប៉ុណ្ណោះ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply