អុញនោះ! មានគេឌឺដងផ្កែផ្ការឿងអង្កាល់ឡើងឧកញ៉ានឹងគេ ស្រាប់តែតារាចម្រៀង ខេម តបវិញមួយពេញចិត្តស្ដូក

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា បច្ចុប្បន្ននេះ គេឃើញមានកំពូលតារាចម្រៀងល្បីៗ និង អ្នកនិពន្ធជាដើម ទទួលបានកិត្តិយសពីព្រះមហាក្សត្រ ប្រោសប្រទានផ្ដល់គោរពងារជាឧកញ៉ាជាបន្តបន្ទាប់ ក្នុងនោះរួមមាន ឧកញ៉ា ខេមរៈ សិរីមន្ត, ឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា យឹម តាស្រង់ ជាដើម។ក្នុងនោះដែរ ដោយកត់សម្គាល់ឃើញអ្នកសិល្បៈទទួលបានងារក្លាយជាឧកញ៉ាបន្តគ្នាធ្វើឱ្យផ្អើលអ្នកមហាជននាំគ្នាចូលរួមអបអរសាទរ

ស្រាប់តែថ្មីៗនេះ ខេម បង្ហើបនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា កន្លងមកនេះ លោកទទួលបានសំណួរជាច្រើនស្រដៀងៗគ្នាថា តើពេលណាលោកឡើងជាឧកញ៉ានឹងគេដែរ។យ៉ាងណាមិញ ដើម្បីកុំឱ្យមិត្តភក្ដិ និង មហាជនសួរនាំច្រើនពេក ថ្មីៗនេះតារាចម្រៀងសំឡេងស្អកខាងលើ បានបកស្រាយច្បាស់ៗនៅលើគណនីហ្វេសប៊ុកថា ៖

«ម្នាក់ៗសួរមកកាន់ខ្ញុំថាពេលណាឡើងឧកញ៉ា ត្រឹមមានសំណាងរាប់អានបងៗដែលមានងារឧកញ៉ា ខ្ញុំរំភើបបាត់ហើយ ហើយនោះក៏ជាសំណាងខ្ញុំដែរ ជូនពរបងប្អូនមានសំណាងល្អគ្រប់គ្នា»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *