អូន ល្អហួស តុបតែងខ្លួនមួយឈុតនេះពិតជាស្រស់ស្អាតខ្លាំងជាពិសេសកម្ពស់ខ្ពស់ជាងម៉ាក់ៗ ដេននី ក្វាន់ ហើយ

ភ្នំពេញ ៖​ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អូន ល្អហួស ដែលមានឈ្មោះពិត សុខ គីមហ័ង វ័យ 14 ឆ្នាំ មានរូបរាង និងសម្រស់ ស្រស់ស្អាត គួឲ្យគយគន់ខ្លាំងណាស់ ហើយក៏ត្រូវជា កូនស្រីបង្កើត របស់ តារាសម្តែង ដេននី ក្វាន់ ផងដែរ ។ ដោយឡែក ក្រៅពីមានមុខមាត់ រូបរាង និងសម្រស់ដ៏ស្រស់សោភាព ពីធម្មជាតិ ល្អហួស ថែមទំាងមានទឹកដមសំនៀងពីរោះ ទៀតផង ដោយធ្លាប់បានបកស្រាយចម្រៀងជាច្រើនបទ ជាញឹកញាប់ ដើម្បីប​ម្រើអារម្មណ៍អ្នកស្តាប់នាពេលកន្លងទៅ។រឹតតែពិសេសថែមទៀតនោះ ល្អហួស អាចនិយាយបានដល់ទៅ 3ភាសាឯណោះ « ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ »

ហើយនិង អាចរាំរបាំខ្មែរ បាន7របាំ យ៉ាងស្ទាត់ជំនាញថែមទៀតផង ហើយ 5 ខែមុននេះ ល្អហួស មានកំពស់ ១ ម៉ែត្រ ៦០ និងមានទម្ងន់ ៤០ គីឡូ។ ល្អហួស ក៏បានចូលហាត់រៀន ដើរម៉ូត ជាមួយគ្រូ Oliva Kong ដែលមានជំនាញ និងមានបទពិសោធន៍ រួមស្នាដៃកន្លងទៅរាប់មិនអស់ផងដែរ ដើម្បីត្រៀមខ្លួនចូលប្រកួតកម្មវិធីលំដាប់ថ្នាក់ពិភពលោក។ ក្នុងនោះដែរ ដូចបានសន្យាកន្លងទៅ ទីបំផុត ល្អហួស សម្រេចដាក់ពាក្យចូលប្រកួតក្នុងកម្មវិធីដ៏ល្បី Miss Preteen International Cambodia (យុវតីវ័យក្មេងអន្តរជាតិកម្ពុជា) បាត់។ អ្នកនាង ដេននី ក្វាន់

ដែលត្រូវជាម្តាយបង្កើតរបស់ ល្អហួស បញ្ជាក់យ៉ាងច្បាស់ថា “ឆ្នាំ2023នេះ កូនស្រីរបស់ខ្ញុំ «ល្អហួស» ដាក់ពាក្យប្រកួតMiss Preteen International Cambodiaហើយ សូមពុកម៉ែបងប្អូនជួយគាំទ្រផង”។ខានឃើញមួយរយៈសោះ ល្អហួស ប្រែខ្ពស់ជាងម៉ាក់ៗរបស់គេបាត់ ហើយស្អាតណាស់។ យ៉ាងណាមិញ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ អ្នកនាង ដេននី ក្វាន់ បានបបួលកូនស្រីម្នាក់ទៅ ទៅចូលរួមមង្គលការប្អូនជីដូមួយ នៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយដាក់ប៉ុន្មានប៉ុស្តិ៍នេះ ផ្អើលអ្នកភូមិស្វាយម្សៅបាត់។អ្នកនាង ដេននី ក្វាន់ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “មកញ៉ាំការប្អូនប្រុសជីដូនមួយ នៅខេត្ត សប្បាយណាស់”។


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *