ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា ស្ដ្រីម្នាក់បានរៀបចំផែនការ ជួលឃាត.កក្នុងតម្លៃ១,០០០ដុល្លារ ដើម្បីបញ្ច.ប់ជីវិតប្ដីខ្លួនឯង រួចយកស.ពទៅបោះចោលក្នុងប្រឡាយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រំលងបានប៉ុន្មានថ្ងៃ ជនជាប្រពន្ធ និងឃាត.កស៉ីឈ្នួល ត្រូវបានកម្លាំងនគរបាលរួមដៃគ្នារវាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ស្រាវជ្រាវឈានដល់ការប.ង្រ្កាបបាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ជាអ្នកសម្លា.ប់ ប្តីរបស់ខ្លួន ដោយធ្វេីការឆ.ក់ និងរិ.ត.ក សម្លា.ប់។
ចំពោះមូលហេតុដែលប្រពន្ធឈ្មោះ សាន់ ធីតា រៀបចំគម្រោងសម្លា.ប់ប្ដីរបស់ខ្លួន ព្រោះប្តីឈ្មោះ ខឹម ផល្លី ដើរលេងចោលផ្ទះ2 ឬ3ថ្ងៃទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅតែងតែរករឿងវា.យ ប្រពន្ធរហូត ហេតុដូចនេះហើយប្រពន្ធក៏សម្រេចចិត្តជួលគេ ១,០០០ដុល្លារ ដើម្បីឲ្យសម្លា.ប់ ប្ដីខ្លួនឯងតែម្តង។ យ៉ាងណាមិញ ប្អូនស្រីបង្កើតរបស់ស.ព ត្រូវជាប្អូនថ្លៃរបស់ស្ត្រីជាឃាតករ ក្រោយពីឃើញនាងចោទប្រកាន់ដូច្នេះ បានចេញមុខមកច្រានចោលការអះអាងរបស់ស្ត្រីជាឃាតកថា ៖ សុទ្ធតែបងអញដើរ
លេង2-3ថ្ងៃបានចូលផ្ទះម្ដង វៃធ្វើបាប មីនេះកើតមកចង្រៃគេឯង បងអញស្លូតណាស់មិនដែលសូម្បីតែសម្ដីធំដាក់បងដាក់ប្អូនម៉ែឪ បើបងអញវៃនាងឯងដូចសម្ដីនាងឯងនិយាយមែន អញត្រេកអរពន់ពេក តែវាមិនចឹង។បើវៃមកពីចរឹកនាងឯងវាថោក បងអញនៅផ្ទះជាមួយដូចនៅនរក ជាស្រីនឹងគេដែរមិនចេះចង្គ្រានជើងឆ្នាំងមួយខែ ៣០ថ្ងៃមិនដែលធ្វើបាយហៅប្ដីឲ្យស៊ីម្ដងណា មានតែប្ដីមកពីធ្វើការចូលផ្ទះពេលណាស្រែកញ៉ែតៗដាក់ប្តីថា ប្ដីទៅរកស្រីដើរផឹកដើរស៊ីនេះនោះៗលើកដាក់មិនចេះចប់។ បើគាត់ចឹងមែនៗនៅតាំងពីបន្ទប់ជួលរហូតដល់ មានឡាន មានផ្ទះ ឲ្យនាងឯងជ្រកក្បាលទេ។
បងអញខំដើររកលុយត្រុកៗមិនដែលបានសម្រាកស្រួលចិត្ត បើមែនបងអញទេគេលែងក្បាលនាងឯងតាំងពីយូហើយ នាងឯងចេះលើកដៃស-ម្លា-ប់បងអញទៅរួច។ មានយកខួរមកគិតទេ កាលមិនទាន់មានផ្ទះមានឡាននៅផ្ទះជួលអ៊ុតសក់ អញឡើងទៅរៀនភ្នំពេញដំបូងទៅនៅជាមួយ មួយរយៈអញឃើញបងអញខំណាស់ មកពីធ្វើការវិញទម្លាក់កាបូបមិនទាន់ទេមកជួយកៀបសក់អ៊ុតសក់។សៅរ៍អាទិត្យសម្រាកការងារគេដើរលេងសប្បាយ បងអញអត់ដើរទេនៅជួយរកលុយប្រពន្ធកៀបសក់ត្រង់ឲ្យភ្ញៀវ ដាំបាយធ្វើម្ហូបឲ្យនាងឯងសុីទៀត ទៅធ្វើការវិញមិនដែលទុក្ខលុយឲ្យប្តីលើសពី20000រៀលថ្ងៃណាក៏រករឿងប្ដី។
បងអញខំណាស់ត្រុកៗទម្រាំមមានថ្ងៃនេះ ហេតុអីនាងឯងដាច់ចិត្តប្ដីអោបនឹងទ្រូងហ៊ានសម្លាប់ ហេតុអីមិនចេះយកខួរគិតមីនរក។បងអញៗបងប្អូនឪម៉ែអញស្រលាញ់ណាស់ បើអស់ចិត្តមិចមិនដោះលែងបងអញទៅធ្វើដាក់គាត់ចឹងធ្វើអី ប្ដីអោបនឹងទ្រូងហេតុអីនាងឯងដាច់ចិត្តស-ម្លា-ប់បងប្រុសអើយបងប្រុសខំដើម្បីគ្រួសារតែគេមិនមើលឃើញតម្លៃ ពេលនេះវាទទួលកម្មពារដែលវាសាងហើយសូមបងប្រុស ទៅឲ្យបានស្ងប់សុខចុះកុំនៅវិលវល់ទៅចាប់ជាតិចាប់កំណើតកន្លែង ដែលល្អជួបមនុស្សដែលល្អកុំឲ្យអាយុខ្លីដូចជាតិនេះទៀត៕
Leave a Reply