ចូលរួមត្រេកអរផង! ទីបំផុតតន់ ច័ន្ទសីម៉ា តស៊ូ អាចបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាញនេះ យ៉ាងជោគជ័យទោះបីរវល់ការងារសិល្បៈក៏ដោយ

ភ្នំពេញ ៖ ជឿជាក់មហាជនអ្នកគាំទ្រសុទ្ធសឹងតែបានជ្រាបហើយពីតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡង The Voice Cambodia រដូវកាលទី ២ ដ្បិតតែកញ្ញាមិនទទួលបានពានក្នុងកម្មវិធីប្រឡងនេះមែន ប៉ុន្តែនាងក៏ជាបេក្ខភាពឆ្នើមដ៏លេចធ្លោមួយរូប មានសមត្ថភាពខ្ពស់ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជន។ដោយឡែក បើគិតមកមដល់ពេលនេះ កញ្ញា តន់ ច័ន្ទសីម៉ា បានក្លាយជាតារាចម្រៀងវ័យក្មេងដ៏ល្បីប្រចាំផលិតកម្មកា ឡាក់ស៊ី ណាវ៉ាត្រា

ដែលនាងហាក់កំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងពីគ្រប់ស្រទាប់យុវវ័យជាមួយនឹងបទចម្រៀងថ្មីៗរបស់នាង សុទ្ធសឹងតែផ្ទុះការគាំទ្រខ្លាំង។មិនត្រឹមតែជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ បើងាកទៅមើលការសិក្សាវិញតារាស្រីរូបនេះ ក៏មិនធម្មតាដែរ។ តួយ៉ាងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ នេះស្រាប់ាតារាស្រី តន់ ចាន់សីម៉ា បានចេញមកបង្ហោះរូបភាពស្លៀកនូវឈុតទទួលសញ្ញាបត្រ ដែលរូបនាងនឹងត្រូវទទួលនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្អែកនេះ។

យ៉ាងណាមិញ តារាចម្រៀង តន់ ចាន់សីម៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនូវជំនាញសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។ ទន្ទឹមនឹងឃើញ ភាពជោគជ័យទាំងវិស័យសិល្បៈ និង ការសិក្សានេះ បានធ្វើឱ្យមហាជនរំភើបចិត្ត និង ចូលទៅបញ្ចេញមតិអបអរសាទេដល់តារាស្រីរូបនេះព្រោងព្រាតនៅលើហ្វេសប៊ុក៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *