ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនគ្រាន់តែលឺឈ្មោះទ្រី ដាណា ប្រាកដជាស្គាល់ច្បាស់ជាក់ជាមិនខាន ដោយសព្វថ្ងៃនេះអ្នកស្រី បានធ្វើមនុស្សធម៌ស្ទើរជារៀងរាល់ថ្ងៃ ជាមួយនឹងការកាប់កប់លើមុខជំនួញ មានលុយ មានឡាន មានវិឡារ ជាដើមនោះ។ជាក់ស្ដែងផងដែរនោះក្រោយពេលបែកបាក់ជាមួយអតីតស្វាមីជាងមួយឆ្នាំពេលនេះលោកស្រី ទ្រី ដាណាកំពុងតែរស់នៅជាមួយនិងកូនៗរបស់លោកស្រីយ៉ាងមានសេចក្ដីសុខសុភមង្គលខ្លាំងថែមទាំងបានរៀបចំកម្មវិធីជប់លៀងមេម៉ាយបានមួយឆ្នាំយ៉ាងអធិកអធមខ្លាំងទៀតផងធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ។
យ៉ាងណាមិញ នៅថ្ងៃនេះផងដែរ ចែ ដាណា បានបង្ហោះរូបភាព ១ សន្លឹកកាលពីឆ្នាំ ២០១៣ យ៉ាងស្រស់ស្អាតអមជាមួយសារថា ៖ « ចែដាណាជំនាន់សក់ប៉ោងឆ្នាំ2013 10ឆ្នាំមុន ថ្ងៃនេះចង់ចែករំលែកពីជីវិតអាជេបន្តិច បងប្អូនមានឆ្ងល់ទេថាហេតុអីបានខ្ញុំទើបតែអាយុ30ជាងហើយខ្ញុំអាចសល់លុយសល់កាត់ល្មមអាចធ្វើឲ្យខ្ញុំរស់ស្រួលបាន ហើយមានបុគ្គលមិនតិចទេ ដែលចង់បានជីវិតដូចខ្ញុំ តែបងប្អូនមានដឹងទេថា ជីវិតមួយនេះ វាហត់នឿយប៉ុណ្ណា ប៉ុន្តែខ្ញុំមិនបាននិយាយពីភាពហត់នឿយរបស់ខ្ញុំទេខ្ញុំគ្រាន់តែចង់ជម្រាបជូនបងប្អូនមួយចំនួនដែលចង់បានជីវភាពធូរធារ និងចង់បានប្រាក់ចំណូលច្រើន បងប្អូន ត្រូវធ្វើយ៉ាងម៉េចតែប៉ុណ្ណោះ។ខ្ញុំកើតនៅឆ្នាំ 1987 កាលពីក្មេងខ្ញុំជាមនុស្សម្នាក់ ដែលមិនចូលចិត្ត ធ្វើការងារផ្ទះទេ ខ្ញុំចូលចិត្តរកស៊ី តាំងតែពីតូចមក ហើយខ្ញុំក៏សុំម្ដាយរបស់ខ្ញុំតាមរហូត ហើយមើលពីការនិយាយស្ដីរបស់គាត់ ទៅកាន់អតិថិជនម្ដាយរបស់ខ្ញុំ ជាមនុស្សម្នាក់ ដែលឯករាជ្យ មិនមានមិត្តភក្កិ រញ៉េរញ៉ៃច្រើន រហូតមកដល់ខ្ញុំ ក៏មានចរឹតបែបនោះដូចគ្នា រហូតមកដល់ឆ្នាំ 2004
ខ្ញុំចាប់ផ្ដើមអាជីវកម្មខ្លួនឯងពេលនោះខ្ញុំទើបតែអាយុ 17 ឆ្នាំទេប៉ុន្តែបងប្អូនមិនដឹងទេថា ការចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំនោះ គឺខ្ញុំខាតបង់ខ្លាំងមែនទែន ដោយសារខ្ញុំមិនមានបទពិសោធន៍ នៅក្នុងការរកស៊ី ចេះតែធ្វើតាមចិត្តចង់ និងគ្មានគោលដៅច្បាស់លាស់ ខ្ញុំកាលមានក្តីស្រមៃមួយថាខ្ញុំនឹងចង់ក្លាយទៅជាអ្នកជំនួញដ៏ឆ្នើម មួយរូបទៅថ្ងៃអនាគត ខ្ញុំខំបន្តហើយ បន្តទៀត ខ្ញុំនៅតែខាតបង់រយៈពេល 6ឆ្នាំ ដែលខ្ញុំរកគោលដៅមិនឃើញ ដោយសារខ្ញុំមិនមានភាពច្បាស់លាស់ នៅក្នុងការធ្វើជំនួញចាប់មុខនេះបន្តិច ចាប់មុខនោះបន្តិច បងប្អូនដឹងទេថា រយៈពេល 6 ឆ្នាំ តើខ្ញុំឆ្លងកាត់ជំនួញប៉ុន្មានមុខ (លក់ស្បែកជើង លក់ខោអាវថ្មី លក់ខោអាវជជុះ លក់កាហ្វេ លក់បាយ លក់បបរ កាត់ដេរម៉ូត)។រយៈពេល 6 ឆ្នាំ ដែលខ្ញុំបានឆ្លងកាត់អាជីវកម្មជាច្រើន ដែលមិនទទួលបានភាពជោគជ័យ កត្តាដែលធ្វើឲ្យខ្ញុំមិនទទួលបានភាពជោគជ័យនោះ ដោយសារខ្ញុំនៅក្មេងពេក ហើយការគិត និងការពិចារណាមិនបានដិតដល់ ហើយខ្ញុំចូលចិត្ត ងាកមើល និងប្រៀបធៀបជីវិតខ្លួនឯង ទៅនិងជីវិតអ្នកដទៃ
ដោយសារពេលនោះ គឺខ្ញុំនៅក្មេងពេក បន្ទាប់មកទៀត ខ្ញុំតែងតែគិតថា តើការប្រៀបធៀបរបស់ខ្ញុំបានអីមកខ្ញុំវិញ?ជីវិតរបស់ខ្ញុំតាំងតែពីដឹងក្តីមក មិនដែល ស្គាល់ពាក្យថា មិត្តភក្កិ និងដើរលេងអីទេ ដោយសារខ្ញុំគិតតែម្យ៉ាងខ្ញុំចង់ សម្រេចក្តីសុបិនរបស់ខ្ញុំ ថា ខ្ញុំនឹងអាចក្លាយ ទៅជាអ្នកជំនួញមួយ ដ៏ជោគជ័យទៅថ្ងៃក្រោយខ្ញុំនៅតែបន្តការស្រមៃ និងការអនុវត្តផ្ទាល់របស់ខ្ញុំបន្តទៀត ទោះជាខ្ញុំខ្ញុំបរាជ័យមក រយៈពេល 6 ឆ្នាំ ហើយក៏ដោយ។ខ្ញុំមិនបោះបង់ ខ្ញុំមិនបាក់ទឹកចិត្ត ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯង ហើយខ្ញុំតែងតែបន្តធ្វើវាជារៀងរហូត ជារៀងរាល់ថ្ងៃ ក្រោយមកចាប់ពីឆ្នាំ 2010 ខ្ញុំលែងប្រៀបធៀប ខ្លួនឯង និងអ្នកដទៃ ខ្ញុំលែងខ្វល់នឹងរឿងអ្នកដទៃ ដែលគ្មានបានអ្វីមកខ្ញុំនោះ គឺ ខ្ញុំគិតតែពីរឿងរកស៊ីតែមួយមុខហើយនិងដើរទៅរកគោលដៅ ដែលខ្ញុំបានកំណត់។ចាប់តាំងពីពេលនោះមក ការរកស៊ីរបស់ខ្ញុំ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយចាប់ផ្ដើមពីការលក់ខោអាវ ក្រោមឆ័ត្រ នៅចុងឆ្នាំ2010 នៅតាមរោងចក្រការរីកចម្រើនរបស់ខ្ញុំ ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យខ្ញុំចេះស្គាល់ពីគោលដៅច្បាស់ ដោយដឹងថា ការមិនខ្វល់ពីអ្នកដទៃ ការមិនប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ ធ្វើអោយអារម្មណ៍របស់យើងមូលធ្វើឲ្យអារម្មណ៍របស់យើងគិតតែពីគោលដៅ និងការគិតខំប្រឹងប្រែងចំគោលដៅ។ចាប់តាំងពីពេលនោះមក ភាពរីកចម្រើនរបស់ខ្ញុំ ពីមួយថ្ងៃទៅមួយថ្ងៃ លក់បែបនោះ រយៈពេលមួយឆ្នាំ ខ្ញុំមានដើមទុនល្មមគួរសមខ្ញុំក៏បន្ថែមនូវមុខរបរបន្តលក់ ទៅលក់គ្រឿងក្រអូប ខ្ញុំលក់ចាប់តាំងពីឆ្នាំ 2011
ហើយខ្ញុំនឹងច្បាស់ ពីការដែលយើងមានគោលដៅច្បាស់លាស់ យើងដើរទៅរកគោលដៅ ដោយមិនខ្វល់ពីអ្នកដទៃដោយមិនខ្វល់ពីរឿងរបស់អ្នកដទៃ ស្គាល់ខ្លួនឯងច្បាស់ពេលនោះ ខ្ញុំចាប់ផ្ដើមរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ រហូតខ្ញុំក្លាយទៅជាដេប៉ូបោះដុំធំមួយ ដែលមានបុគ្គលិកជិត 30 នាក់ ជួយលក់ហើយខ្ញុំបន្ទាប់មកទៀតក្នុងឆ្នាំ 2015 ខ្ញុំក៏មានធនធានគួរសម អាចល្មមចុះចំណោមគេបាន មានផ្ទះមានឡានទំនើបជិះ និងមានលុយកាក់សមរម្យ ដែលមនុស្សម្នាជាច្រើនរាប់រកខ្ញុំច្រើនណាស់ខ្ញុំនៅតែបន្តបន្ថែម ខំប្រឹងទៀត ដើម្បីសម្រេចគោលដៅធំ បន្ទាប់មកឆ្នាំ 2017 ខ្ញុំក៏សម្រេច បើកក្រុមហ៊ុនមួយ ដែលបងប្អូនធ្លាប់ឃើញគឺ nnp នោះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើន នៅក្នុងការបើកប្រេននិងក្រុមហ៊ុនរបស់ខ្ញុំនោះ
ខ្ញុំក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ រហូតដល់ខ្ញុំសម្រេចក្តីស្រមៃមួយទៀតគឺ ខ្ញុំបើកហាងមាសពេជ្រ រហូតដល់សព្វថ្ងៃនេះ។សរុបរួមឲ្យខ្លីមក បងប្អូនដឹងទេថា ជីវិតរបស់ខ្ញុំគឺមិនបាន ខ្វាយខ្វល់រឿងអ្នកណាម្នាក់ដែលធ្វើឲ្យខ្ញុំឈឺក្បាលឡើយ គឺខ្ញុំដឹងតែមួយមុខគត់គឺ ខំប្រឹងដើម្បីគោលដៅរបស់ខ្ញុំ ទទួលស្គាល់ថា មនុស្សមិនតិចនាក់ទេ ដែលចង់បានជីវិតដូចខ្ញុំ ប៉ុន្តែបងប្អូនត្រូវដឹងថា គ្រប់យ៉ាងវាមិនមែនបានមកដោយស្រួលទេទាល់តែយើងបើកចិត្តឱ្យទូលាយ ហើយនឹងសាង អំពើល្អឲ្យបានច្រើន បូកផ្សំនិងភាពវ័យឆ្លាត របស់យើងផងនោះ រួមទាំងការអនុវត្តផ្ទាល់ ប្រចាំថ្ងៃនេះ យើងនឹងសម្រេចបានសេចក្តីស្រមៃរបស់យើងមិនខាន សរសេរយូរចុកដៃណាស់ ចាំមានពេលឡាយ និយាយប្រាប់តែម្ដង សារចុងក្រោយនេះ គឺចង់ហើយបងប្អូនទាំងអស់គ្នាកុំយកជីវិតខ្លួនឯង ទៅប្រៀបធៀបជាមួយជីវិតរបស់អ្នកដទៃ តស៊ូឡើង”៕
Leave a Reply