ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ លោក សុខ មេសា ហៅ ចឺម នោះ គឺជាជាអតីត តារាកំប្លែង ដ៏ល្បីល្បាញ មួយរូប កាលពី២០២១ឆ្នាំកន្លងទៅនេះ បានជួយធ្វើផ្លូវអ្នកភូមិ នៅស្រុកកំណើតរបស់ខ្លួន ស្ថិតក្នុង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ការសម្រេចជួយធ្វើផ្លូវជូនអ្នកភូមិនេះកើតឡើង បន្ទាប់ពីនាយចឺម បានទិញរថយន្តថ្មីសន្លាងមួយគ្រឿង ម៉ាក Ford Mustang ពណ៌លឿង ហើយធ្វើពិធីជប់លៀងនៅស្រុកកំណើត ក្រោមការចូលរួមពីតារាល្បីៗមួយចំនួនដូចជា នាយក្រូច, ស្រីអ៊ីត, អ្នកនាង សេង សុខឃីម ជាដើម។
ក្នុងការជួយធ្វើផ្លូវនេះ ចាយចឺម បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា «ធ្វើបុណ្យទាន់រកបាន ជួយធ្វើផ្លូវជូនឃុំមហាឫស្សីយើង អរគុណដល់មេភូមិ អរគុណមេឃុំ ដែលបានជួយ ស្រុកភូមិយើង ហេងៗ»។ ងាកមកមើល ការសម្តែងក្នុង MV វិញម្តង ចឺម គឺតែងតែជួប តួស្រី ស្អាតៗ ប្លែកៗ និងក្មេងៗ មិនដែលដាច់ឡើយ អមដោយការច្រៀង និងសម្តែង ពិតជាល្អមើលណាស់។ MV ចឺម ចេញម្តង គឺមានអ្នកចូលទស្សនាទំាង ក្នុង បណ្តាញសង្គមហ្វេសប៊ុក និង YouTube ព្រមទំាង Tik Tok ឡើងច្រើនណាស់ រៀបរាប់មិនអស់។ មកដល់ពេលនេះ ទោះចឺម មិនទាន់ឡើងជាឧកញ៉ាក៏ពិតមែន
តែ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ, ចឺម ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ។ គួរបញ្ជាក់ផងដែរថា គ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ សម្រាប់បំពាក់ជូន បុគ្គល ដេលមានស្នាដៃ និងគុណបំណាច់ខ្ពស់ ក្នុងវិស័យ សិក្សាធិការ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឫ វិស័យផ្សេងៗទៀត ដោយមេដាយ មុននីសារាភ័ណ្ឌ មាន៥ថ្នាក់ ក្នុងនោះ មាន មហាសេរីវឌ្ឍន៍ មហាសេនា ធិបឌិន្ទ សេនា និង អស្សឫទ្ធិ៕ឃើញបែបនេះ គ្រប់គ្នាសម្តែងអារម្មណ៍ទំាងនេះចេញមកថា ៖ ប្អូនចូលរួមអបអរសារទផងបង, អ៊េមមែនទែន, Congratulations, ហេតុតែគេ។
Leave a Reply