ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ បើយោងតាមប្រភពពី ៖ «នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ” បានប្រាប់ដំណឹងដ៏សែនភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿមួយបានកើតឡើង គឺ ភរិយា បានជួលគេ ក្នុងតម្លៃ 1000 $ ឲ្យសម្លា….ប់ស្វាមីខ្លួនឯង។ ក្នុងនោះដែរ ហ្វេសប៊ុកខាងលើបានបញ្ជាក់បន្ថែមថា “ប្រពន្ធជួលឃា..ត.ក ក្នុងតម្លៃ១,០០០ដុល្លារ ស.ម្លា.ប់ ប្ដីខ្លួនឯង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល, ប្រពន្ធ និងឃា..ត.ក ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញ សា….ក..ស..ព អណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។សា….ក.ស.ព ស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
ស្រុកកំណើត ភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ មានប្រជាពលរដ្ឋល្អ បានប្រទះឃើញស….ពអណ្ដែតទឹកមួយ នៅក្នុងប្រឡាយទឹកវិរះប្រាំ ដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំ
គ្រូពេទ្យដើម្បីចុះមកពិនិត្យសា…កស…ព អណ្តែតទឹកនោះ។ការពិនិត្យសា…កស..ព ឃើញថា សា..កស..ព ស្លា…ប់ ដោយសារ រឹ…តក និងឆ….ក់ (ឃា.ត.ក.ម្ម)។ ផ្អែកតាមចម្លើយប្រពន្ធជនរងគ្រោះ ឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ជាអ្នកសម្លា…ប់ប្តី របស់ខ្លួន ដោយធ្វើការឆ…ក់ និងរឹ…តក ស..ម្លា…ប់។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការសាកសួរបឋមទៅលើជនសង្ស័យជាប្រពន្ធជុំវិញការស្លាប់របស់ស្វាមីដែលមានចំនងជាប់ដៃជើងនៅក្នុងទឹក
មុននេះបន្តិចលោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ពីមូលហេតុពិតដែលស្ត្រីជាប្រពន្ធជួលគេឲ្យស-ម្លា-ប់ប្តីនោះ ដោយសារខឹងប្តីដើរមិនចូលផ្ទះពីរបីថ្ងៃ ហើយចូលមកផ្ទះវិញវៃធ្វើបា-បខ្លួន។ប៉ុន្តែយ៉ាងណា បើតាមខាងធនាគារជាកន្លែងធ្វើការរបស់ជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះជាប្តីជាមនុស្សស្លូតសុភាពរាបសារ មានអ្នកគោរពស្រលាញ់ច្រើន មិនដូចការចោទប្រកាន់របស់ប្រពន្ធឡើយ។ បើមានអ្វីអាប់ដេតថ្មីពីការសាកសួររបស់សមត្ថកិច្ចជំនាញ យើងនឹងជម្រាបជូនពេលក្រោយបន្តទៀត។
Leave a Reply