ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយអ្នកនាង ដេត ម៉ាលីណា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ហើយរក្សាខ្លួនឲ្យនៅទំនេរជាង១ឆ្នាំមកនោះ, លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ស្ថិតក្នុងវ័យ១៨ឆ្នាំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។ សូមបញ្ជាក់ផងដែរថា លោក ឌួង ឆាយ និងអតីតភរិយា មានកូនសរុបទំាងអស់ ចំនួន 3 នាក់ ប្រុស ២នាក់ និង ស្រី១នាក់ ហើយកូនប្រុសច្បងកំពុងមានជំងឺ ឈ្មោះ ឌួង គីមវិសាល ហៅ ឌូប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។
ដោយឡែក ងាកមកគូដណ្ដឹងរបស់លោក ឌួង ឆាយ ក្មេងតែអាយុនោះទេ។ តែចិត្តគំនិតមិនក្មេងទៅតាមអាយុនោះឡើយ ហើយអ្វីដែលពិសេសនោះ នាង មានការស្រឡាញ់ចំពោះកូនរបស់លោក ឌួង ឆាយ ដូចកូនបង្កើតអញ្ចឹង។ ចំណុចនេះ ត្រូវបានលោកឌួង ឆាយ លាន់មាត់សរសើរផងដែរ។ដោយឡែក កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ លោកឌួង ឆាយ និងកូនៗ បានយកនាំខេក ជាមួយកាដូទៅSurprise ម៉ីលី។ អ្វីជាការកត់សម្គាល់នោះ នៅក្នុងកាដូ មានរបស់មានតម្លៃ គឺជា នាឡិកា ដាំពេជ្រ ដែលលោក ឌួង ឆាយ កុម្ម៉ង់មកពីបរទេសថែមទៀតផង។លើសពីនេះ អ្វីជាការចាប់អារម្មណ៍ទៀតនោះ,
លោក ឌួង ឆាយ និងអូនភឺល សហការគ្នា បំពាក់នាឡិកាដាំពេជ្រ ឲ្យ ម៉ីលីមើលទៅជាមានក្ដីសុខខ្លាំងណាស់៕ មកដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ ម្សិលម៉ិញនេះ លោក ឌួង ឆាយ បាននាំ គូដណ្តឹង មកញ៉ាំអាហារនៅកន្លែងលំដាប់មួយកន្លែង ញ៉ាំបានមួយសន្ទុះ លោកឲ្យគេរៀបចំ នំខួបកំណើត យ៉ាងពិសេសមួយទៀតមក surprise ម៉ីលី រួចពោលពាក្យបែបនេះទៀតថា “រីករាយ ថ្ងៃខួបកំណើត អូនសម្លាញ់ ម៉ីលី ជូនពរអូន មានសុខភាពល្អ និងស្រលាញ់បង អោយច្រើនៗណា Happy Birthday My Idol”។ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៕
Leave a Reply