ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រហែលជាជ្រាបដឹងហើយថា កាលពីពេលថ្មីៗនេះ Vlogger ដ៏ស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍ល្បីឈ្មោះមួយរូប នោះគឺលោក សៀក បានចេញមុខមកធ្វើអោយអ្នកគាំទ្រជាច្រើននាំគ្នារំភើបចិត្តសប្បាយរីករាយមិនស្ទើរនោះទេ បន្ទាប់ពីលោកបានធ្វើរឿងមួយនេះទៅកាន់តារាស្រីវ័យក្មេងមួយរូប នោះគឺកញ្ញា មីណា ដល់ថ្នាក់ទប់ចិត្តមិនជាប់រំភើបខ្លាំងរហូតដល់ស្រក់ទឹកភ្នែកអួលដើម.កនិយាយមិនចេញតែម្ដង បន្ទាប់ពីតារាប្រុសរូបនេះ បាននិយាយកុហកនាងថា មានភ្ញៀវទាក់ទងឱ្យថតផ្សាយគ្រឿងអលង្ការ។ដោយឡែក ភ្លាមៗនោះផងដែរ លោកក៏បានថតអំពីសកម្មភាពធ្វើជាវីដេអូនៅក្នុងឡានអង្គុយចាំ មីណា មកដល់ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ជាងនេះទៅទៀតនោះ
វាជាវីដេអូលេងសើចពញាក់អារម្មណ៍មួយ ដែលការពិតទៅតារាប្រុស សៀក បានទិញចិញ្ចៀនមួយវង់ជូនចំពោះ មីណា ជាកាដូដែលនាងបានធ្វើជាដៃគូការងារដ៏ល្អជាមួយលោករយៈពេល៣ឆ្នាំមកនេះ។យ៉ាងណាមិញ ក្រោយបានឃើញលោកបង្ហោះវីដេអូនោះភ្លាម មិនទុកចាំយូរក៏ស្រាប់តែ ហេង វិសាល ដែលត្រូវជាគូដណ្ដឹងរបស់ស្រីនា បានចូលទៅខមិនដាក់ទៅចំៗថា «កាលបងទៅជួបប៉ានាដំបូងពាក់អាវ.សចឹងដែរតើ» រួចមកក៏មានអ្នកចូលទៅខមិន.តថា «បងសាលបបួលបង Seak ធ្វើបាប fan ហើយ»។ ហើយក៏មានគាំទ្រ ក៏ដូចជាហ្វេនៗរបស់អ្នកទាំងពីរបាននាំគ្នាចូលទៅខមិនបញ្ឆិតបញ្ឆៀងយ៉ាងដូច្នេះថា «បងថ្ងៃណាសុំបងមីណា រៀបការបង ញុំចង់ទៅដែរ» «លាក់លៀមកាច់តុងដល់កាលទេប្រូសៀក
អោយច្បាស់ៗទៅអោយហ្វេនអស់ចម្ងល់ so Love u both» «ពេលណាទើបប្រូជូនចិញ្ជៀនដៃនាងទៅ Mina» «ពីមុនបងសាលនឹងបងនា លូវបងសៀកនឹងមីណា» ។មួយចំនួនទៀតក៏បាននិយាយថា «ក្មេងស្រីទាំងអស់តែងតែសុបិនបែបនេះ រំភើបណាស់សម្រាប់មនុស្សស្រី» «មើល VDO នឹងហើយ ខ្ញុំក្តុកក្តួលរំភើបជំនួសមីនាណាស់» «ថ្ងៃនេះពាក់ដៃចង្អុល ថ្ងៃក្រោយអាចនឹងដូរដៃពាក់ដៃនាងក៏ថាបាន» «ចូលចិត្តពាក់ចិញ្ចៀនចង្អុលដៃដូចគ្នា តែវាសនាខុសគ្នា ចង់មានអ្នកទិញអោយដែរហ៎»។ អ្នកខ្លះទៀតក៏បាននិយាយលើកឡើងថា «ជ្រើសរើសដៃគូរដែរ តែងតែយកចិត្តទុកដាក់មិនថា ពេលសប្បាយ ឬកើតទុក្ខ ស្រលាញ់អ្នកជាខ្លួនអ្នក ព្រមលះបង់គ្រប់យ៉ាងដើម្បីអ្នក មិនបោះបង់
ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ នេះទើបហៅថាក្តីស្រលាញ់ចេញពីបេះដូងស្មោះ» «ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ bro និងមានដំណឹងល្អឆាប់ៗជាមួយនាង ដូចជា bro sal ទៅចុះ»។ទន្ទឹមនឹងនោះ បើយើងនាំគ្នាងាកក្រឡេកមកដឹងឃើញថា ទោះបីជាអ្នកទាំងពីរតែងតែបង្ហាញនៅរូបភាពស្វីតៗមួយចំនួន និងមានភាពផ្អែមល្ហែម និងស្និទ្ធស្នាលគ្នាខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកទាំង២នៅតែនិយាយអះអាងបញ្ជាក់យ៉ាងច្បាស់ៗទាំងគ្មានលាក់លៀមថា «ពួកគេមិនមានទំនាក់ទំនងអ្វីក្រៅពីជាដៃគូការងារនឹងគ្នានោះឡើយ ដូច្នេះសូមកុំនាំគ្នាយល់ច្រឡំត.ទៅទៀតអី
វាមិនដូចអ្វីដែលបងប្អូនបានឃើញ និងបានគិតនោះទេ»។ មិនតែប៉ុណ្ណោះ លោកសៀក ក៏បានបង្ហើបប្រាប់បន្ថែមអោយដឹងទៀតថា «សម្រាប់លោកហើយនឹង មីណា យើងទាំងពីរនាក់ គឺជាដៃគូការងារដ៏ល្អមួយ ដែលលោកមិនធ្លាប់ជួបពីមុនមកនោះទេ ហេតុដូចនេះហើយទើបលោកបានសម្រេចចិត្តរចនាម៉ូតចិញ្ចៀនដោយខ្លួនឯងផ្ទាល់ ដើម្បីធ្វើជាកាដូជូនទៅដល់កញ្ញាមីណា ក្នុងនាមជាដៃគូការងារនឹងគ្នា។គួរបញ្ជាក់ផងដែរថា បើទោះបីជាអ្នកទាំង២បង្ហាញភាពផ្អែមល្ហែមស្និទ្ធស្នាលនឹងគ្នាខ្លាំងប្រៀបបីដូចគូស្នេហ៍នឹងគ្នាពិតៗយ៉ាងណាក៏ដោយ ក៏អ្នកទាំង២នៅតែចេញមុខមកនិយាយបដិសេធថា «មិនមានទំនាក់ទំនងអ្វីលើសពីដៃគូការងារនឹងគ្នានោះឡើយ»៕
Leave a Reply