ទីបំផុតស្គាល់មុខអ្នកបញ្ចូលសម្លេងពិតហើយ អ្នកកើតជំនាន់ឆ្នាំ ៩០ ទើបស្គាល់តុក្កតា «ឈីងចាំង» (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តដែលកើតឆ្នាំ ៩០ ប្រាកដជាចាំច្បាស់ហើយ ចំពោះរឿងតុក្កតារឿង «ឈីងចាំង» គឺជារឿងគំនូរជីវចលរបស់ប្រទេសជប៉ុនមួយដែលទទួលបានភាពល្បីល្បាញខ្លាំងស្ទើពាសពេញពិភពលោក តាំងពីក្នុងអំឡុងឆ្នាំ ១៩៩០ រហូតមកដល់សព្វថ្ងៃ ។ ដោយឡែក ទោះបីជាមិនបានយល់នៅភាសាជប៉ុនក្ដី ប៉ុន្តែតុក្កតាមួយនេះបានផ្ដល់ភាពសប្បាយរីករាយខ្លាំងដល់ទស្សនិកជន ដោយបកប្រែបញ្ចូលសំឡេងដ៏ស័ក្តិសមទៅនឹងតួអង្គនីមួយៗ។ដោយសារភាពល្បីល្បាញ តុក្កតារឿង «ឈីងចាំង» ត្រូវបាននាំចូលមកកម្ពុជា និង បានធ្វើការបកប្រែបញ្ចូលសំឡេងជាភាសារខ្មែរ

បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ដោយទទួលបានការពេញនិយមពីមហាជនខ្មែរគ្រប់ស្រទាប់វ័យតាមដានមិនឱ្យដាច់ភាគឡើយ ព្រោះសាច់រឿងតុក្កតានេះមានភាពកំប្លែងស្ងួតច្រើន ហើយអ្វីដែលពិសេសនោះ គឺការបញ្ចូលសំឡេងបែបខ្មែរ ដែលវាជាល្បោយមួយកាន់តែធ្វើឱ្យរឿងតុក្កតានេះល្អមើលលើសដើម ។យ៉ាងណាមិញ ដោយសារតែការបញ្ចូលសំឡេងបែបខ្មែរមានភាពទាក់ទាញ និង ស័ក្តិសមជាមួយតួអង្គខ្លាំងនោះ ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញមុខមាត់ពិតអ្នកបញ្ចូលសំឡេងម្នាក់ដែលកាន់តួអង្គ «ប៉ាឈីងចាំង» ក្នុងរឿងតុក្កតានេះ ។ តើអ្នកបញ្ចូលសំឡេងតួ «ប៉ាឈីងចាំង» ជានរណា?

មានវ័យប៉ុន្មានឆ្នាំ? តាមរយៈកម្មវិធី «ពេញចិត្តឬអត់» របស់ទូរទស្សន៍ MyTV បានឲ្យដឹងថា អ្នកបញញចូលសំឡេងតួ «ប៉ាឈីងចាំង» មានឈ្មោះ ជុន វណ្ណយុត្ត ហើយមកដល់ឆ្នាំ ២០២០ នេះ លោកមានវ័យ ៥៤ ឆ្នាំ ដោយលោកបានកើតនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៦៦ ។ លោក ជុន វណ្ណយុត្ត ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈលាក់មុខមួយរូប ដែលមានបទពិសោធជិត ៣០ ឆ្នាំក្នុងវិស័យបញ្ចូលសំឡេងនេះ ។គួរឱ្យដឹងដែរថា ក្រៅពីបញ្ចូលសំឡេងតួអង្គ «ប៉ាឈីងចាំង» លោក ជុន វណ្ណយុត្ត ក៏ជាមនុស្សម្នាក់នៅពីក្រោយសំឡេងតួអង្គជាច្រើនទៀត ដែលប្រិយមិត្តអាចស្គាល់សំឡេងរបស់លោកបានតាមរយៈរឿងដុំ និង ភាគចិនជាច្រើននោះ ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *