ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់ មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក
អ្នកទាំង ២បានសម្រេចចិត្តចូលរោងការជាមួយគ្នាតាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។ តួយ៉ាង ក្រោយរៀបការរួច គេឃើញ អ្នកទាំងពីរ តែងតែបង្ហាញ ស្នាមញញឹម
ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តងព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ បានជាង 7 ខែ ជាមួយ លោក គីមហៀង ស្វាមីក្រោយធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ យ៉ាងណាមិញ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ Love Riya ត្រូវស្វាមីជូនមកដល់មន្ទីរពេទ្យបាត់
ដើម្បីត្រៀមសម្រាលកូនទី២ ។ ដោយឡែក នៅ១២ ខែមករា ឆ្នាំ ២០២៣ ចំថ្ងៃចេញខែ កូនប្រុសខ្លួននោះ គេក៏បានឃើញ លោក ហេង គីមហៀង បានអញ្ជើញប្តីចែកា មកចូលរួមពិធីជប់លៀង ថ្ងៃចេញខែកូនខ្លួនថែមទៀតផង ដោយមិនប្រកាន់រឿងកន្លងឡើយ ហើយពោលពាក្យបែបនេះ ទៀតថា ៖ «ពាក្យថាមិត្តភក្ដិ បងប្អូន អ្នកផ្សេងគេអាចនឹងគិតថា វាជាពាក្យធម្មតា តែសម្រាប់ខ្ញុំ គឺវាធំធេងខ្លាំង ព្រោះមនុស្សម្នាក់ៗ មិនបានចេះតែស្គាល់គ្នានោះទេ ទាល់តែយើងមាននិស្សយ័មែនទេ…សម្លាញ់ ? កុំបាក់ទឹកចិត្តអីសម្លាញ់ ពួកយើងគ្រប់គ្នា តែងតែនៅក្បែរឯងជានិច្ច ស៊ូៗ ឡើងវិញ គ្នាជឿថា ឯងប្រាកដជាអាចធ្វើវាបានឡើងវិញ ហើយល្អជាងមុនទៀតផង អរគុណសម្រាប់ទឹកចិត្តក្នុងការរាប់អានរវាងគ្នានឹងគ្នា»៕
Leave a Reply