ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាស្គាល់ច្បាស់ហើយ លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ នោះ ដែលជា អ្នកអត្ថាធិប្បាយ ការប្រកួតបាល់ទាត់ ដ៏ល្បីល្បាញម្នាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយលោកក៏បានចូលរោងការ ជាមួយ អ្នកនាង ទ្រិញ ផល្លា មេម៉ាយកូនមួយ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ផងដែរ នៅឯ គេហដ្ឋានលេខ 18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដោយឡែក ក្រោយមក អ្នកទំាងពីរ ក៏មានទំនាស់គ្នាបែកផ្សែង ផ្អើលពេញហ្វេសប៊ុក ហើយម្នាក់ៗ
ប្រកាន់ជំហរត្រូវរៀងខ្លួន រហូតដល់ថ្នាក់ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ អ្នកនាង ទ្រិញ ផល្លា ដាច់ចិត្តធ្វើសន្និសីទកាសែតហើយ ដោយប្រាប់ទំាងអួលដើម.ក ស្រក់ទឹកភ្នែក នូវអ្វីដែល Admin ជីងចក់ ជាប្តី បានប្រើ អំពើ ហិង្សា ដាក់ខ្លួនកន្លងមក។ បន្ទាប់មកទៀត អ្នកទំាងពីរ ក៏នៅតែបន្ត ឈ្លោះត្រូវៗ មិនដែលដាច់ឡើយ នេះក៏ព្រោះតែសេចក្តីស្រឡាញ់ខ្លាំងពេក ទើបមានរឿងនេះកើតឡើង។យ៉ាងណាមិញ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ គ្រប់គ្នាភ្ញាក់ព្រឺត ក្រោយឃើញ ពូចក់ ស្កាត់ទៅជួប លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន ម្តងទៀតបាត់ រួចប្រាប់ថា ៖
«ជាកិត្តិយសបំផុត! ព្រឹកនេះ ក្មួយរីករាយ និងត្រេកអរ ជាពន់ពេក ដោយបានការអនុញ្ញាតពីលោកជំទាវអ៊ុំ បានចូលសួរសុខទុក្ខ និងសំដែងការគួរសម ដល់គេហដ្ឋាន ហើយបានចូលជាថវិកា ដល់អង្គការកុមារកំព្រា ដែលមានលោកអ៊ុំ ជំទាវជាប្រធាន ក្មួយសូមគោរពជូនពរលោកជំទាវអ៊ុំ និងក្រុមគ្រួសារ អោយជួបប្រទះ នូវពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់បន្ថែមថា ៖
«តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់ក្មួយប្រុស ជឿន ប៊ុនចក់បានជួយឧបត្ថវិការ ១ លានរៀលដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងនោះផងដែរសូមអរគុណច្រើនដល់ម៉ាក់របស់ក្មួយបានផ្ញើត្រីងៀតស្រែ និងប្រហុកត្រីស្រែ ។ សូមជូនពរដល់ក្មួយព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ និងរកទទួលទានមានបាន សូមបានជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ »។
Leave a Reply